Wow...គូរស្នេហ៍របស់កញ្ញា អៀ ម៉េងលិ ជាម្ចាស់បទ ...(មានវីដេអូ)
-

ការបង្ហាញមុខគូរស្នេហ៍ របស់កញ្ញា អៀ​ ម៉េងលិ ត្រូវបានមហាជនជាច្រើនគាំទ្រ ព្រោះតែកញ្ញាមិនមានការលាក់បាំងថាខ្លួនពិតជាមានគូរស្នេហ៍ពិតមែន។ នាពេលថ្មីៗនេះ កញ្ញា អៀ ម៉េងលិ និងគូរស្នេហ៍របស់នាង ហាក់មានសកម្មភាព ជាច្រើន រួមជាមួយនឹងភាពផ្អែមល្ហែមជាមួយគ្នាទៀតផង។

អៀ ម៉េងលិ ជាតារាស្រីមួយរូប ដែលមានរូបសម្រស់ស្រស់ស្អាត និងមានទេពកោសល្យក្នុងការសំដែង ក្នុងបទចម្រៀងជាច្រើន ក្នុងនោះគួបផ្សំជាមួយនឹង បទចម្រៀង របស់គូរស្នេហ៍របស់កញ្ញាផងដែរ។ កញ្ញា អៀ ម៉េងលិ បានថតរូបស្វីតជាច្រើនរវាងនាង​និងគូរស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយគ្នា នៅក្នុងគេសង្កេតឃើញមានឈុតបឺតមាត់គ្នាផងដែរ។ គូរស្នេហ៍របស់កញ្ញា មិនត្រឹមតែជានិស្សិតដែលសិក្សានៅបរទេសនោះទេ លោកក៏មាននិស្ស័យក្នុងវិស័យសិល្បះទៀតផង។
កាលពីពេលថ្មីៗ លោកក៏បានចេញបទចម្រៀង Original Song មួយបទដែលមានចំណងជើងថា​ "ឈប់គិត" ដែលអ្នកទាំងពីបានសម្តែងជាមួយគ្នាថែមទៀត។ កញ្ញា អៀ ម៉េងលិ និងគូរស្នេហ៍ មានទំនាក់ទំនងគ្នាជាយូរមកហើយ ហើយពេលនេះអ្នកទាំងពីរកំពុងតែមើលចិត្តគ្នាបន្តទៀត។
មានវីដេអូ៖ ដោយ៖ និមល ប្រភពរូប ៖ SakkaL-សកល