ស្រស់ស្អាតខ្លាំង...ពេលទស្សនាវីដេអូមួយនេះហើយ ទើបដឹងថា​ថ្ងៃមង្គមការ កូនស្រីម្ចាស់ផលិតកម្មថោន អស្ចារ្យប៉ុណ្ណា...(មានវីដេអូ)
-

ពិធីមង្គលការដ៏អស្ចារ្យ របស់កូនស្រីម្ចាស់​ផលិតកម្ម​ថោន ជា​មួយ​កូន​ប្រុស​​ឧកញ៉ា គាធី ត្រូវបានបញ្ចប់ជាស្ថាពរហើយ កាលពីយប់ថ្ងៃទី៩ ខែ ឧសភា ឆ្នាំ​ ២០១៨ ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន ដោយសារមើលទៅពិធីការមួយនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់។

ក្រោមការរៀបចំតុបតែង លម្អ​ទៅ​ដោយ​ផ្កា​ស្រស់​យ៉ាង​​ប្រណិត​ ធ្វើឲ្យភ្ញៀវកិត្តិយសដែលបានចូលរួមលាន់មាត់គ្រប់ៗគ្នាថា ពិតជាពិធីមង្គលការមួយស្រស់ស្អាតខ្លាំង សាកសមជាមួយគូរស្វាមីភរិយាសម័យថ្មី។
ជាក់ស្តែងនៅក្នុងវីដេអូឃ្លីប ដែលពុំអាចកាត់ថ្លៃបាន នៅក្នុងថ្ងៃពិសេសរបស់កូនស្រី​ឯកឧត្ដម វ៉ា សុធា ជាមួយ​កូន​ប្រុស ឧកញ៉ា គាធី ​កំពុង​តែ​ទទួល​បាន​ភាព​ទាក់​ទាញ​យ៉ាង​ខ្លាំង​ពី​​មហា​ជូន​ទូ​ទៅ ​ចំពោះ​ភាព​ក្លាហាន​របស់​កូន​កំលោះ​​​ ក្រមុំ​​វ័យ​ក្មេង​មួយ​គូ​និយាយ​ ជូន​ពរ​ភ្ញៀវកិត្តិយស​ប្រកប​ទៅ​ដោយ​ពាក្យ​សម្ដី​មាន​អត្ថន័យ និង​ថ្លៃថ្នូរ​។
មានវីដេអូ៖ ប្រភព៖ One Memory