កុំចង់ខ្លាំង! ហ៊ានដកកាំភ្លើងភ្ជង់ក្បាលឪពុកចុង ពេលនេះសមត្ថកិច្ចចាប់បញ្ចូនទៅតុលាការ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះសមត្ថកិច្ចព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានបញ្ជូនខ្លូនកូនចុងដែលបានដកកាំភ្លើងភ្ជង់ក្បាលឪពុងចុងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឆាង សារ៉េត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង ។ ជនរងគ្រោះជាឪពុកចុងរបស់ជនសង្ស័យមានឈ្មោះ នាង យ៉េត ភេទប្រុស អាយុ៤១ឆ្នាំស្នាក់នៅជាមួយគ្នាក្នុងភូមិព្រៃកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានដកហូតវត្ថុតាង ៖ កាំភ្លើងខ្លីម៉ាកK59 គ្មានលេខ(ឈូសលុបលេខ) មួយដើម បង់មួយ មានគ្រាប់មួយគ្រាប់ ។ គួររំលឹកផងថា កាលពីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យខាងលើ បានយកកាំភ្លើងមកធ្វើសកម្មភាព បើកសោអាម៉េបញ្ចូលគ្រាប់ ភ្ជង់ទៅលើក្បាលរបស់ឪពុកចុងដែលកំពុងតែ មានការឈ្លោះប្រែកគ្នាជាមួយម្តាយបង្កើតខ្លួន ពេលនោះជនរងគ្រោះត្រូវជាឪពុកចុងបានដើរគេចពីកូនចុងបានទៅប្ដឹងសមត្ថកិច្ចខណ្ឌដង្កោ ឲ្យចុះទៅជួយអន្តរាគមន៍ភ្លាមៗ ប៉ុន្តែជនសង្ស័យបានគេចខ្លួនចេញពីកន្លែងផ្ទះកើតហេតុបាត់ ។ លុះដល់វេលាម៉ោង៥និង ០០នាទីល្ងាចថ្ងៃដរដែល ជនសង្ស័យខាងលើក៏បានត្រលប់ចូលមកពួនសម្ងំនៅផ្ទះកើតហេតុខាងលើវិញ ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរ ។ ក្រោយពីធ្វើការសាកសួររួចមកជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចអោយបានដឹងថា អាវុធខ្លីម៉ាកខាងលើរូបគេរើសបាននៅថ្ងៃទី០៧ ខែឧស ភា ឆ្នាំ២០១៨ វេលាម៉ោង៣និង ៣០នាទី ត្រង់ចំណុចមុខវត្តព្រែកថ្លឹង ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ហើយក៏បានយកមកលាក់ទុកនៅលើទូក្នុងផ្ទះកើតហេតុខាងលើ ដើម្បីទុកធ្វើការគំរាមទៅលើ ឪពុកចុងដែលធ្លាប់បានឈ្លោះប្រកែកជាមួយម្តាយបង្កើតរបស់គេជាញឹកញាប់ពេក ហើយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ២និង ៣០នាទី រូបគេបានឃើញឪពុកកំពុងឈ្លោះប្រកែកជាមួយម្តាយខ្លួន ក៏បានយកអាវុធម៉ាកខាងលើមកគំរាមឪពុកចុង ក្រោយមកសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន រួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌង្កោ ដើម្បីកសាសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមនីតិវិធីច្បាប់តែម្ដង ៕ ដោយៈ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។