លោក វិល្លាម ស្រង់យកសម្ដីមាសរបស់មន្រ្ដីជាន់ខ្ពស់កម្ពុជា អានហើយទប់សំណើចមិនបាន !
មុននេះបន្ដិចគណនេយ្យហ្វេសប៊ុករបស់អ្នកវិភាគវ័យក្មេងលោក វិល្លាម ដែលកំពុងទទួលបានការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងច្រើនពីបណ្ដាមហាជនក្នុងបណ្ដាញសង្គមបានស្រង់យកសម្ដីមាសរបស់មន្រ្ដីជាន់ខ្ពស់កម្ពុជាមួយចំនួនមកសរសេរ ។
ក្នុងនោះដែរ លោក វិល្លាម បានដាក់ចំណងជើងថា៖ «ប្រជុំសម្ដីមាស របស់មន្ត្រីជាន់ខ្ពស់កម្ពុជា» កែប ជុតិម៉ា ៖ សំរាមច្រេីន បានន័យថាពលរដ្ឋមានជីវភាពធូធារ ប៉ាង សុជាតិវង្ស ៖ ចោរច្រេីនមកពីសំបូរ ទូ ATM ប៉ាន់ សូរស័ក្តិ ៖ សាំងSuperជាសាំងអ្នកមាននឹងសាំងRegular ជាសាំងអ្នកក្រ ហេង សួរ ៖ ពលករចំណាកស្រុកគឺជួយជាតិអោយមានសេដ្ឋកិច្ចរីកចំរេីន «បេីមានមន្ត្រីរបៀបនេះច្រេីនបន្តិចទៀតកម្ពុជានឹងឆាប់ក្លាយជានាគសេដ្ឋកិច្ចជាក់ជាមិនខាន មានទាំងអ្នកទស្សនវិទូ ខាង សំរាមផង ខាង ទូ ATM ផង ខាង សាំងផង» ចុះប្រទេសផ្សេងមានឬអត់ ?
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។