ដេននីក្វាន់ ចែករំលែកវិធីធ្វើឲ្យជីវិតមានក្ដីសុខ !
ណារ៉ា
-

តារាសម្ដែងស្រីចូលចិត្តបញ្ចេញភាពសិចស៊ី និងសាច់សខ្ចី ដេននីក្វាន់ មើលសំបកក្រៅហាក់ដូចជាឆើតឆាយណាស់ ប៉ុន្ដែនាងជាមនុស្សស្រីម្នាក់ដែលមានចិត្តសប្បុរសជួយចាស់ជរាគ្មានទីពឹង និងអ្នកក្រទុរគត។

ដោយឡែកនៅថ្ងៃនេះដែរ ដេននីក្វាន់ ធ្វើអោយមហាជនក្នុងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលខណៈដែលនាងបានបង្ហោះសារចែករំលែកនូវវិធីធ្វើឲ្យជីវិតមានក្ដីសុខ ។
ដេននីក្វាន់ សរសេររៀបរាប់ថា៖ «ជីវិតរបស់ខ្ញុំសព្វថ្ងៃគឺបែបធម្មតាៗ តែមានក្តីសុខ តើដឹងទេថាព្រោះអ្វី? គឺព្រោះតែខ្ញុំជាមនុស្សមិនចូលចិត្តយកខ្លួនឯងទៅប្រៀបធៀបនិងជីវិតអ្នកដទៃ ...មួយទៀតនោះគឺខ្ញុំពេញចិត្តនូវអ្វីដែលខ្ញុំមាន ហើយក៏មិនខ្វល់ថាអ្នកណាមានជាងខ្ញុំឬអន់ជាងខ្ញុំ សំខាន់គឺខ្ញុំយកពេលវេលារបស់ខ្ញុំទៅធ្វើរឿងល្អៗជាមួយគ្រួសារនិងមនុស្សជុំវិញខ្លួន» ៕