រិះគន់ខ្លាំងពេក បណ្ដាលឲ្យដឹងលឺដល់ខាងមន្ត្រីជំនាញចុះទៅបិទទីតាំងផលិតស្ករត្នោតក្លែងក្លាយចំនួន៤៣ទីតាំងនៅក្នុងស្រុកបាទី ទាំងស្រុង
ខេត្តតាកែវ ៖ ទីតាំងផលិតស្ករត្នោតក្លែងក្លាយចំនួន៤៣ទីតាំងនៅក្នុងឃុំបីរបស់ស្រុកបាទី ដែលរងការរិះគន់ពី មហាជនទូទៅ នៅព្រឹកថ្ងៃ សុក្រ ទី ១១ ខែ ឧសភា ឆ្នាំ ២០១៨នេះ កម្លាំងអាជ្ញាធរស្រុកសហការជាមួយនឹងមន្រ្តីជំនាញកាំកុងត្រូល និងមន្ទីរជំនាញឧស្សាហកម្ម សិប្បកម្មខេត្ត បានចុះបិទទីតាំងផលិតស្ករត្នោតក្លែងក្លាយចំនួន៤៣ទីតាំងនៅក្នុងឃុំបីរបស់ស្រុកបាទី ចោលទាំងស្រុង និងធ្វើការរឹបអូសនូវសម្ភារៈសម្រាប់ផលិតស្ករត្នោតក្លែងក្លាយមូយចំនួនថែមទៀតផង។
អភិបាលស្រុកបាទី លោក ភួន ឈីម ដែលបានចុះទៅដល់ទីតាំងបានថ្លែងថា កន្លងមកអាជ្ញាធស្រុកនិងមន្រ្តីជំនាញមានការយោគយល់ច្រើនដោយបានចុះមកអប់រំនិងបានធ្វើការណែនាំអោយសិប្បកម្មទាំង៤៣ទីតាំងនៅក្នុងឃុំទាំង៣នៃស្រុកបាទីនេះ បញ្ឈប់សកម្មភាពផលឹតស្កត្នោតក្លែងក្លាយនេះ ក៏ប៉ុន្តែបងប្អូនម្ចាស់សិប្បកម្មមិនបានគោរពទៅតាមការណែនាំរបស់អាជ្ញាធនោះទេ ដូច្នោះថ្ងៃនេះយើងបានចុះមកបឹត្តដោយផ្ទាល់និងបានធ្វើការរិបអូសសម្ភារៈកែឆ្នៃមួយចំនួនយកទៅរក្សាទុកនៅសាលាស្រុក។លោកអភិបាលស្រុកបាទីក៏បានប្ដេជ្ញាថា និងមិនបណ្ដែតបណ្ដោយអោយមានការលួចផលឹតស្កត្នោតក្លែងក្លាយសារជាថ្មីនោះទេចាប់ពីពេលនេះតទៅ ហើយអាជ្ញាធក៏និងធ្វើការឃ្លាំមើលចំពោះទីតាំងផលិតស្ករត្នោតក្លែងក្លាយទាំងអស់នេះ ហើយបើសិនជាម្ចាស់ទីតាំងណានៅតែបន្តលួចផលិត យើងនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតែម្តង ។ យោងតាមមន្រ្តីជំនាញនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តតាកែវ បានថ្លែងឲ្យដឹងថា ទីតាំងផលឹតស្កត្នោតកន្លែងក្លាយនេះសុទតែពុំមានច្បាប់អនុញ្ញាតិនោះទេ ហើយកន្លងមក ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ បានសម្រេចឲ្យបិទនៅទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះតាំងពីឆ្នាំ២០១៧ មកម្លេះក៏ប៉ុន្តែម្ចាស់សិប្បកម្មនៅតែបន្តលួចផលឹតទាំងខុសច្បាប់។លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងឲ្យដឹងដែរថា ការផលិតស្ករត្នោតក្លែងក្លាយពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកបាទីនេះ វាជាករណីមួយដែលនឹងធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំងព្រោះការផលឹត គ្មានអនាម័យ គ្មានបច្ចេកទេសត្រឹមត្រូវ ម្យ៉ាងទៀតពួកគាត់មិនបានយកវត្ថុធាតុដើមទឹកត្នោតយកមកកផលិតនោះទេ គឺគ្រាន់តែយកស្ករស ប្រេងឆា ទឹកមិនស្អាត នឹងមានម៉ូនីទ័រសម្រាប់កូរស្ករទាំងនោះ កែច្នៃចេញជាស្ករត្នោត ។ ដូច្នោះ ដើម្បីលុបបំបាត់កុំឲ្យកើតមានឡើង ពិសេសមិនឲ្យមានការធ្វើចរាចរណ៍ដែលនាំឲ្យប៉ះពាល់សុខភាពនោះ យើងមានតែចុះបិទទីតាំង និងធ្វើការដកហូតសម្ភារៈនេះតែម្តង ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។