នារីរូបស្រស់បើករថយន្តស៊េរីទំនើបមិនប្រយ័ត្នជ្រុលទៅបុកបុរសម្នាក់ជិះម៉ូតូបំរុងបត់ត្រឡប់ក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់
ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីត្រូវនារីវ័យក្មេងម្នាក់បើករថយន្តទំនើបខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូជនរងគ្រោះបំរុងបត់ត្រឡប់ក្រោយពេញទំហឹង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅមុខ រ៉េងក្លឹប តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲដឹងថា ដំបូងឡើយគេឃើញនារីវ័យក្មេងម្នាក់បើករថយន្តសេរីទំនើបម៉ាកឡង់គ្រីស័រ ពណ័ខ្មៅពាក់ស្លាកលេខ.រដ្ឋាភិបាល5 .2.268 បើកបរពីជើងទៅត្បូងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូគូបមូល ពណ៌ស្លែ ពាក់ស្លាកលេខសខ្មៅមើលមិនឃើញលេខ ដែលជិះដោយបុរសម្នាក់ស្របគ្នា និងបំរុងបត់ក្រោយ យ៉ាងពេញទំហឹង បណ្ដោលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ ឯរថយន្តនិងម៉ូតូរងការខូចខាតតិចតួចនោះទេ ។ហើយភ្លាមៗជនរងគ្រោះត្រូវបានរថយន្តសាម៉ុយដឹកយកទៅព្យាបាលនៅឯមន្ទីពេទ្យ ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រងចាំដោះស្រាយតាមផ្លូវច្បាប់៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។