មកស្តាប់សំដីដ៏ឈឺចាប់របស់ក្មេងស្រីរងគ្រោះ​ ដែលត្រូវជនសង្ស័យ ចាប់រំលោភ និងបង្ខាំងទុករំលោភ ទាំងអស់គ្នា...(មានវីដេអូ)
-

ភ្នំពេញ៖ ក្មេងស្រីដែលមានស្រុកកំណើតនៅខេត្តព្រៃវែង អាយុ១៦ឆ្នាំ​ បានរត់ទៅប្តឹងប៉ូូលីស ក្រោយពីបុរសម្នាក់ដែលមានមុខងារជាមន្ត្រីនគរបាលខេត្តព្រៃវែង ចាប់រំលោភ និងបង្ខាំងទុក ព្រមទាំងដកកាំភ្លើងភ្ជង់គម្រាមថា តែ​ហ៊ាន​ស្រែក ​បាញ់​សម្លាប់​មួយ​ពូជ។

បុរសដែលចាប់នារីរងគ្រោះបង្ខាំងទុករំលោភនិង បង្ខំឲ្យលក់ខ្លួនយកលុយទិញថ្នាំញៀន មានឈ្មោះឌឹ​ម មក​រា ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខងារ​ជា​មន្ត្រី​នគរបាល​ខេត្តព្រៃវែង ជាកូនប្រុសរបស់លោក ឧត្ដមសេនីយ៍ត្រី ឌឹម យ៉ារ៉ុប។
ក្មេងស្រីរៀបរាប់ទាំងទឹកភ្នែកថា "កាលខ្ញុំអាយុ​១៥​ឆ្នាំ មានថ្ងៃមួយខ្ញុំផ្ទះ​តែ​ម្នាក់ឯង ដោយ​ឪពុក​ម្តាយ​បាន​ចេញ​ទៅ​ផ្សា​រក​អណ្តើក ទិញ​អីវ៉ាន់ រីឯ​ប្អូន​ៗ​បី​នាក់​ទៅ​រៀន​អស់ ស្រាប់តែ​មាន​បុរស​ម្នាក់​ឈ្មោះ ឌឹ​ម មក​រា ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខងារ​ជា​មន្ត្រី​នគរបាល​ខេត្តព្រៃវែង បាន​ដើរ​ចូល​មក​ក្នុងផ្ទះ​របស់​នាង​រួច​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​ថា តែ​ហ៊ាន​ស្រែក និង​ប្រាប់​គេឯង​ឲ្យ​ដឹង​គេ និង​បាញ់​សម្លាប់​មួយ​ពូជ"។
គួរបញ្ជាក់ផងដែរថា ជនសង្ស័យ ឌឹម មករា បានចាប់នាងបង្ខាំងទុក្ខរំលោភបានជិត ១ឆ្នាំ ពោលគឺតាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ មកម្ល៉េះ។
សូមស្តាប់សម្តីរបស់ប្អូនស្រីរៀបរាប់ទាំងទឹកភ្នែកពីការឈឺចាប់ ដែលជនតិរច្ឆានយកនាងទៅធ្វើបាប ទាំងអស់គ្នា៖ ដោយ៖ និស្ស័យ ប្រភព៖ Prum Sophat និង SEATV និង dara-news