ថ្មីៗនេះ តារាសម្ដែងលោក ញ៉ែម សុគន្ធ ត្រូវបានរង់ការិះគន់ពីរមហាជនជាច្រើន ព្រោះតែក្មួយបង្កើតរបស់ខ្លួនបានបង្ហោះសារមួយក្នុង ក្មួយប្រុសរបស់តារាសម្ដែងខាងលើ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Sovan Narith បានសរសេរថា «ខ្ញុំ សុវណ្ណារិទ្ធ ក៏ជាមនុស្សមានចិត្តមានបេះដូងដែរ មិនមែនមិនយល់បងប្អូននោះទេ បើទោះជា ញ៉ែម សុគន្ធ គាត់ជាភេទទីបី ក៏គាត់ជាសាច់ញាតិខ្ញុំដែរ កាលពីគាត់លេង Video Chat ជាមួយខ្ញុំ គឺគាត់បញ្ជាឲ្យខ្ញុំធ្វើកាយវិការអាក្រាតឲ្យគាត់មើល ក៏ខ្ញុំមិនប្រកាន់ តែសំខាន់ដែលខ្ញុំខឹង ហើយចេញមកសរសេរបកអាក្រាត រឿងគាត់ឲ្យគេដឹងក្នុងហ្វេសប៊ុកនេះ គឺដោយសារតែគាត់វាយឫកពេក អត់មិនអត់ Block ហ្វេសប៊ុកខ្ញុំចោល តើខ្ញុំមិនដល់គាត់មែន? ទោះបីជាខ្ញុំជាមនុស្សបាតសង្គម ដើរលេងខិលខូចពីមុនមែន ក៏ខ្ញុំនៅមានកិត្តិយស ជាមនុស្សខ្លះដែរ»។ តែទោះជាយ៉ាងណារឿងទាំងអស់នេះមិនមែនជារឿងពិតនោះទេ បងប្អូន ព្រោះថាប្អូនប្រុសរបស់ account facebook Sovan Narith បានចេញមុខបកស្រាយថា ខ្ញុំសូមធ្វើការបកស្រាយចំពោះព័ត៌មានខាងលើ ព្រោះខ្ញុំបាទជាប្អូនប្រុសរបស់ម្ចាស់ account facebook Sovan Narith និង តាំងនាមអោយម្តាយខ្ញុំ ដែលមានក្នុងរូបជាមួយលោកពូ ញ៉ែម សុគន្ធ ថា នេះជារឿងមិនពិតទេព្រោះ ម្ចាស់account facebook Sovan Narith នេះជាមនុស្សមានសតិមិនល្អដោយសារការប្រើប្រាស់ថ្នាំញៀន ពេលខ្លះបែកថ្នាំក្រឡុកក្នុងគ្រួសារ និង ជាមនុស្សដែលសង្គមលែងទទួលស្គាល់ ហើយSovan Narith នេះធ្លាប់ជាប់នៅមន្ទីរអប់រំជាច្រើនលើកច្រើសារនៅតែមិនអាចកែប្រែបាន ហើយចៃដន្យលោកពូ ញ៉ែម សុគន្ធ មានការសំដែងនៅទីនោះ ដែលធ្វើអោយSovan Narith ចង់ទៅនិយាយជាមួយ តែដោយសារមានការ ការពារពីសំណាក់សន្តិសុខទើបមិនអាចចូលជិត ដូច្នេះហើយទើបធ្វើអោយមានការគុំគួន និង មានគំនិតមិនល្អចង់បំផ្លាញកិត្តិយសរបស់លោកពូ ញ៉ែម សុគន្ធ។ ដូច្នេះហើយ សូមសារព័ត៍មាន និង ប្រិយមិត្តទាំងអស់ ឈប់យល់ច្រលំ និង មានការសង្ស័យចំពោះ លោកពូ ញ៉ែម សុគន្ធ តទៀត។ សូមអរគុណ!
ប្រភពៈ Monynith Dalen