មានរឿងអីបានជាសុខៗ លោក​ឆន សុវណ្ណរាជ​ ពោលពាក្យថា ខួរក្បាលខ្ញុំមិនមែនជាធុងសម្រាមនោះទេ...
-

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ ក្រោយពីវិលត្រប់មកស្រុកកំណើតវិញ ដែលរូបលោកផ្ទាល់បានទៅពិនិត្យសុខភាពដល់ប្រទេសថៃនោះ ស្រាប់តែពេលនេះលោក​បានបង្ហោះសារថា "ចង់ប្រាប់ថាខួរក្បាលខ្ញុំមិនមែនជាធុងសំរាមនោះទេ "។

តារាចម្រៀងរូបនេះ បានបន្តទៀតថា "តែវាជាកន្លែងមួយដែលផ្ទុកនូវរឿងរ៉ាវល្អៗនឹងដែលមានប្រយោជន៍សំរាប់ខ្ញុំ បើសិនជាអ្នកចង់យក"។
ក្នុងនោះលោកក៏បានបន្ថែមទៀតថា "សំរាមមកបោះចោលទីនេះ ខ្ញុំគិតថាអ្នកបោះខុសកន្លែងហើយ ហាមចាក់សំរាម "។
ខណៈពេលនោះផងដែរ មានអ្នកគាំទ្រជាច្រើនព្រួយបារម្ភ ដោយគាត់បានលោកឡើងថា "កុំគិតច្រើនអីបងប្រុស​" និងមានអ្នកខ្លះបានលើកឡើងថា​ "មានរឿងអីប្អូនប្រុស កុំគិតច្រើននាំអោយខូចសុខភាពនិងសម្រស់ ដាក់ផ្លាក ហាមចាក់សំរាមត្រូវហើយ ដាច់ខាតកុំទទួល អោយគេទៅចោលក្នុងឡានស៊ិនទ្រីទៅអូន"។
ប្រភព៖ Chhorn Sovannareach