បុរសម្នាក់យកប័ុងតោអារ.ក ខ្លួនឯង របួសយ៉ាងធ្ងន់ធ្ងរ
-

មណ្ឌលគិរី៖ បុរសម្នាក់យកប័ុងតោអារ.កខ្លួនឯង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កំពុងស្ថិតនៅក្នុងការជួយសង្គ្រោះពីគ្រូពេទ្យ​ ដែលហេតុការណ៍នេះបានកើតឡើង នៅចំណុចភូមិ​ឆ្នែង​ឃុំ ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី១១ ខែឧសភា ​ឆ្នាំ២០១៨។

ជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ ត្រូវម្ចាស់ចម្ការដំឡូងមីម្នាក់បានប្រាប់ថា ជនរងគ្រោះបុរសជាកម្មករបស់គាត់។
បើតាមប្រភពីម្ចាស់ចំការបានប្រាប់ថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ចម្ការ​ស៊ីឈ្នួល​ដាំដំឡូង​របស់គាត់ តែ​បាន​វិល​មក​ផ្ទះ​វិញ​មុនគេ ហើយ​ផឹកស្រា មិនដឹង​ជា​កើតរឿង​អី​ទេ ជនរងគ្រោះ​នេះ​ក៏​យក​កាំបិត​បុ័​តោ​អា​រក​ខ្លួនឯង​តែម្តង។ ក្រោយ​កើតហេតុ ម្ចាស់​ចម្ការ​បាន​យក​រ៉ឺម៉ក​ម៉ូតូ​ដឹក​មកជួយ​សង្គ្រោះ​ដែរ។ បើតាមសម្តីគ្រូពេទ្យ​បានបញ្ជាក់ថា ស្ថានភាព​របួស​ជនរ​ង​គ្រោះ​ធ្ងន់ធ្ងរ​ខ្លាំងណាស់ មានសង្ឃឹម​តិចតួច។ នៅ​ម៉ោង​ប្រមាណ១រសៀល​ថ្ងៃ​ដដែល​នេះ ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​មកដល់​មន្ទីរពេទ្យ និង​បាន​ដឹក​ជនរងគ្រោះ​តាម​រថយន្ត​ចេញទៅ តែ​មិនដឹងថា​ទៅណា?៕ ប្រភព៖ ហេងលី