បុរសម្នាក់បើកម៉ូតូធ្លាក់ទឹកលូ បណ្តាលឲ្យរងរបួសស្រាល
ភ្នំពេញ៖ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ បុរសម្នាក់បើកម៉ូតូធ្លាក់ចូលលូទឹកស្អុយ បណ្តាលឲ្យរងរបួសស្រាល ខណៈពេលដែលរូបគាត់ចេញពីផឹកស៊ី ជួបជុំគ្នាជាមួយមិត្តភក្តិ រហូតដល់យប់ជ្រៅទើបបែកគ្នាទៅផ្ទះរៀងៗខ្លួន ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះបានបន្តទៀតថា គាត់បើកម៉ូតូម៉ាក ហុងដាឌ្រីម១២៥ ស៊េរី០១៤ ពណ៌ខ្មៅ មានស្លាកលេខភ្នំពេញ1CF-0774 លុះដល់ចំណុចកើតហេតុ ស្រាប់តែងោកមួយភាំង រួចក៏ជ្រុលចង្កូតបុកទុយោដែក ផ្លោងមនុស្សទៅលើចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងរបួសបែកមុខបែកមាត់រលាត់ដៃជើង។ ចំណែកម៉ូតូធ្លាក់ចូលក្នុងលូទឹកស្អុយ សំណាងល្អមិនធ្លាក់មនុស្សចូល ៕ ដោយ៖ នី
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។