លោកធន ម៉េងហ៊ាង សូមគោរពអំពាវនាវ ដល់បងប្អូនសប្បុរសជនទាំងអស់ព្រោះលោក ត្រូវការប្រភេទកង់ឡាន ចាស់ៗចំនួន ២០០ កង់ឡាន សម្រាប់រៀបចំធ្វើអគារសាលាថ្នាក់ កុំព្យូរទ័រ ថ្មី ជូនដល់ប្អូនៗសិស្សានុសិស្ស....(មានវីដេអូ)
-

សូមគោរពអំពាវនាវ ដល់បងប្អូនសប្បុរសជន ក្នុងស្រុក ក្រៅស្រុក ម្ចាស់យាន្តដ្ធាន ព្រមទាំង ម្ចាស់ការ៉ាសឡាន អោយបានជ្រាបថា : ខ្ញុំបាទ ត្រូវការប្រភេទកង់ឡាន ចាស់ៗចំនួន ២០០ កង់ឡាន សម្រាប់រៀបចំធ្វើអគារសាលាថ្នាក់ កុំព្យូរទ័រ ថ្មី ជូនដល់ប្អូនៗសិស្សានុសិស្ស . បើសិនជាពុកម៉ែ បងប្អូន មានសំបកកង់ឡាន ចាស់ៗ ឈប់ប្រើប្រាស់ មានបំណងចង់ ឧបត្ថម ក្នុងការរួមជាចំណែកនៃការសាងសង់ អាគារសិក្សា ថ្នាក់កុំព្យូទ័រ ថ្មី ដែលរៀបចំកសាងឡើង នៅ សាលាដូង សាខា ភ្នំ គីរីរម្យ . ការបរិច្ចាករបស់បងប្អូនទាំងអស់គ្នា គឺជាផ្នែកនៃការចូលរួមចំណែក បណ្តុះបណ្តាលនូវ ចំនេះដឹង និង ផ្តល់អានគតដ៏ល្អដល់ប្អូន ៗ សម្រាប់ពត៍មានលម្អិត ☎️ 098 993 969 បងប្អូនក៏អាចបរិច្ចាកថវិការក៏បានដែល ថវិការនោះគឺប្រើប្រាស់សម្រាប់ចំនាយលើ ( មធ្យោបាយដឹកជញ្ចូន កង់ឡាន , ទឹកថ្នាំ លាបកង់ឡាន , ដែកគោល , និង គ្រឿងសម្ភារះ .ល. ) ។

ប្រភពៈ ធន ម៉េងហ៊ាង