ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ប្រជុំពិនិត្យសម្រេចលើកលែងការដាក់ពិន័យចំពោះតារាសម្តែង កញ្ញា ដេនីក្វាន់
ណារ៉ា
-

បើយោងតាមផេករបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាលប្រជុំនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:ក្រុមប្រឹក្សាពិន័យនិងលើកសរសើរមានបើកកិច្ចប្រជុំមួយកករោមអធិបតីភាព ឯកឧត្តម ចំរើន វ៉ាន់ថា អនុប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងជាប្រធានក្រុមប្រឹក្សាពិន័យនិងលើកសរសើរ ដើម្បីពិនិត្យ សម្រេចលើកលែងការដាក់ពិន័យចំពោះតារាសម្តែង កញ្ញា ដេនីក្វាន់ និងដើម្បីពិនិត្យសម្រេចលើកសរសើរដល់សិល្បករ សិល្បការិនីដែលតែងប្រកាន់ឥរិយាបទស្របតាមក្រមសីលធម៌នៃអ្នកសិល្ប: /និងដែលមានស្នាដៃឆ្នើមលើវិស័យសិល្ប:។