គ្រាប់បែកធំណាស់...គ្រាប់បែកចំនួន៣គ្រាន់ ត្រូវបានមន្រ្តីស៊ីម៉ាក់ ធ្វើការបន្សាបជាស្ថាពរហើយ
រាជធានីភ្នំពេញ ៖ គ្រាប់បែកនេះបានកប់នៅក្នុងដីជិត៥០ឆ្នាំ ចំនួន៣គ្រាប់ត្រូវបានមន្រ្តីស៊ីម៉ាក់ (CMAC) ធ្វើការដោះបន្សាបដោយជោគជ័យ ដែលនេះគឺជាគ្រាប់បែកទម្លាក់ពីលើយន្តហោះរបស់អាមេរិក ប្រភេទ MK៨២ ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ចំនួន៣គ្រាប់នៅក្នុងខេត្តព្រៃវែង ។
បើតាសម្តីរបស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ កាលពីថ្ងៃទី១០ ខែឧសភា បានប្រាប់ថា គ្រាប់បែកទាំង៣គ្រាប់នេះ ត្រូវបានរកឃើញនៅ៣ទីតាំងផ្សេងគ្នាក្នុងខេត្តព្រៃវែង គ្រាប់បែក២គ្រាប់ ត្រូវបានរកឃើញក្នុងភូមិ២ផ្សេងគ្នាក្នុងស្រុកពាមរក៍ និង១គ្រាប់ទៀតរកឃើញនៅស្រុកបាភ្នំ ។ គ្រាប់បែកចំនួន៣គ្រាប់នេះបានកប់នៅក្នុងដីជិត៥០ឆ្នាំមកហើយ ជាគ្រាប់បែបទម្លាក់ពីយន្តហោះអាមេរិក តែទោះជាយ៉ាងណាមន្រ្តីស៊ីម៉ា់ក់បានធ្វើការបន្សាបរួចរាល់ហើយ។ មួយរយៈពេលចុងក្រោយមកនេះមន្រ្តីស៊ីម៉ាក់ បានរកឃើញ និងដោះបន្សាបគ្រាប់បែកជាច្រើនគ្រាប់ដែលទម្លាក់យន្តហោះអាមេរិកនោះ។ ដោយ៖ និស្ស័យ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។