មានរឿងបានជាកញ្ញា ឈិន ម៉ានិច្ច ពេលខ្លះកញ្ញាលួចយំម្នាក់ឯងចឹង...(មានវីដេអូ)
កញ្ញា ឈិន ម៉ានិច្ច ជាតារាចម្រៀងមួយរូបដែលមានសំនៀងស្រទន់ ផ្អែមល្ហែម ធ្វើឲ្យអ្នកស្តាប់ លង់ លង់ អមជាមួយនិងរូបសម្រស់ស្អាតថែមទៀតនោះ។
នាពេលថ្មីៗនេះ តារាចម្រៀងរូបស្រស់ កញ្ញា ឈិន ម៉ានិច្ច ពេលខ្លះតែងតែយំម្នាក់ឯង ព្រោះតែឃ្លាតពីមនុស្សជាទីស្រលាញ់ ចាកចេញទៅឆ្ងាយមិនវិលវិញ។ កញ្ញាក៏បានត្អូញត្អូរទៅម្ចាស់ចិត្តឲ្យឆាប់វិលវិញ ដោយកញ្ញាលើកឡើងថា "កុំឆ្ងល់ថាហេតុអ្វីបានជាអូននៅម្នាក់ឯងមិនព្រមមានអ្នកថ្មី? ពេលខ្លះនៅម្នាក់ឯងក៏យំ ព្រោះមកពីអូនមិនទាន់ភ្លេចបង! "។ កាលពីប៉ុន្មានម៉ោងមុននេះ កញ្ញា ឈិន ម៉ានិច្ច ទើបតែចេញបទចម្រៀងថ្មី ដែលមានចំណងជើងថា "មកពីអូនមិនទាន់ភ្លេចបង"។ ប្រហែលជានឹកគេខ្លាំងពេកទើបកញ្ញា ត្អូញត្អូរតាមរយៈបទចម្រៀងបែបនេះ។ មានវីដេអូ៖ ប្រភព៖ Rasmey Hang Meas
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។