សូមចូលរួមរំលែកទុក្ខ! មហាស្លុតចិត្ត ចែកធៀបការអញ្ជើញភ្ញៀវរួចរាល់ហើយ នៅតែថ្ងៃចូលរោង តែខាងប្រុសបែរជាជួបរឿងមួយនេះទៅវិញ ...
សីហា
-

ភ្នំពេញ៖ កូនក្រមុំស្លុតចិត្តស្ទើរផុតដង្ហើមពេលឮថា អនាគតប្តីត្រូវបង់សង្ខានៅតាមផ្លូវពេលធ្វើដំណើរស្កាត់មករកផ្ទះវិញ ក្នុងគោលបំណងស្អែកឡើងត្រូវដើរហៅភ្ញៀវកិត្តិយស ឲ្យមកចូលរួមពិធីមង្គលការ នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ការបាត់បង់ជីវិតរបស់កូនកំលោះត្រូវបានមិត្តភក្រប្រាប់ថា «គាត់គ្រោះថ្នាក់ចរាចរណ៍ពេលយប់ គាត់ជិតដល់ថ្ងៃការហើយ! អាណិតគាត់ណាស់គាត់ជាមនុស្សល្អ តែឥឡូវគាត់ទៅបាត់ហើយ មានតែសូមឲ្យដួងវិញ្ញាណក្ខន្ធគាត់ទៅកាន់សុគតិភពចុះ»។

ក្រោយពីជួបរឿងបែបនេះហើយ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sri Pita បានរៀបរាប់យ៉ាងកំសត់ថា "លឿនម៉េសឯង ទើបតែយាយគ្នាល្ងាចមិញទេ អូនហាមហើយថាមិនបាច់មកទេយប់ហើយ ហេតុអីក៏លឿនម៉េសបងអើយ សំបុត្រការធ្វើហើយ ថាស្អែកយើងទៅហៅភ្ញៀវទាំងអស់គ្នា តែពេលនេះ គ្មានបងនៅជិតអូនទៀតទេ ម្ចាស់ចិត្ត បងល្អនិងអូនណាស់មិនដែលលប្រកាន់រាល់កំហុសដែលញុមធ្វើទេ បងតែងលើកលែងអោយរហូត យើងជិតដល់ថ្ងៃចូលរោងហើយ ហេតុអីបងទៅចោលលឿនម៉េស ស្រលាញ់ណាស់ ស្រលាញ់ស្មើនិងជីវិត បងតែតែតស៊ូជានិច្ច ដើម្បីរងចាំថ្ងៃមង្គលយើង តែពេលនេះបងទៅចោលអូនហើយ ទៅរហូតគ្មានថ្ងៃត្រលប់ តែ បងនៅក្នុងចិត្តអូនជានិច្ច មនុស្សរបស់អូន បេះដូងអូនស្លាប់ទៅតាមបងហើយ សែនស្រលាញ់ណាស់ម្ចាស់ចិត្តអូន"៕
នាងបន្តថា «យើងជិតដល់ថ្ងៃចូលរោងហើយ ហេតុអីបងទៅចោលលឿនម៉េស ស្រលាញ់ណាស់ ស្រលាញ់ស្មើនឹងជីវិត បងតែតែតស៊ូជានិច្ច ដើម្បីរងចាំថ្ងៃមង្គលយើង តែពេលនេះបងទៅចោលអូនហើយ ទៅរហូតគ្មានថ្ងៃត្រលប់ តែ បងនៅក្នុងចិត្តអូនជានិច្ច មនុស្សរបស់អូន បេះដូងអូនស្លាប់ទៅតាមបងហើយ សែនស្រលាញ់ណាស់ម្ចាស់ចិត្តអូន»។