មេម៉ាយកូន១ សុខ សោម៉ាវត្តី ប្រាប់ថា មុននឹងស្រលាញ់នរណាម្នាក់ត្រូវបើកភ្នែកអោយស្រឡះ
ណារ៉ា
-

តារាសម្ដែងរូបស្រស់ពូកែក្រម៉ិចក្រម៉ើម និងជាពិធីការិនីសម្បូរវោហារចាក់ទឹកមិនលិចអ្នកមេនាង សុខ សោម៉ាវត្តី ថ្វីត្បិតតែមានកូនស្រីមួយពិតមែន ប៉ុន្ដែអ្វីដែលគួរអោយកត់សម្គាល់នោះគឺថាសម្រស់របស់អ្នកនាងនៅតែស្រស់ស្អាតមិនចាញ់តារាពន្លកក្រោយឡើយ ។

ក្រោយពីបានលែងលះជាមួយអតីតស្វាម៉ី តារាស្រីរូបនេះក៏ធ្លាប់បានលេចឮព័ត៌មានទំនាក់ទំនងស្នេហាជាមួយកម្លោះសង្ហារបាល់ទាត់ លី វ៉ាហេទ ផងដែរ ។ អ្នកទាំងពីរធ្លាប់បានសម្ដែងរឿងជាមួយគ្នាក្រោមចំណងជើងថា៖ «ខូចចិត្តអាជីព» ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។
ថ្មីៗនេះ សុខ សោម៉ាវត្តី មានរឿងអីទៀតហើយទើបបានជាបង្ហោះសារថា៖ «មុននឹងស្រលាញ់នរណាម្នាក់ ត្រូវបើកភ្នែកអោយស្រឡះ ដើម្បីមើលឃើញ គ្រប់យ៉ាងបានច្បាស់ពីគេ តែក្រោយពេលស្រលាញ់គេហើយត្រូវចេះរៀនបិទភ្នែកខ្លះ ព្រោះលើលោកនេះ គ្មានអ្វីល្អគ្រប់ប្រការឡើយ»