អ្នកលេងសង្គមហ្វេសប៊ុក​ បង្ហាញអារម្មណ៍អាណិតអាសូរ ដល់បុរសម្នាក់យ៉ាងខ្លាំង ក្រោយពេលរូបគាត់ត្រូវឃ្មុំទិច យ៉ាងចាស់ដៃ...
-

ភ្នំពេញ៖ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងអាណិតអាសូរយ៉ាងខ្លាំងក្រោយពេលរូបភាពមួយសន្លឹកបានធ្វើការបង្ហោះតៗគ្នា រៀបរាប់ពីបុរសម្នាក់ ត្រូវឃ្មុំទិចរាប់រយទ្រនិច ដែលមានប្រភពពីគណនីរបស់គ្រូពេទ្យម្នាក់ដែលជាអ្នកទទួលព្យាបាលបុរសដ៏កំសត់នោះ។

នៅលើបណ្តាញសង្គមរបស់គ្រូពេទ្យ បានបង្ហោះរូបនិង អមជាមួយនិងរូបភាព ដោយលោកគ្រូពេទ្យបានរៀបរាប់ថា "អ្នកជំងឺឃ្មុំទិចមិនតិចជាង5០០ត្រនិចទេ ពេញខ្លួនប្រយ័ត្នផងពេលដើរព្រៃ"។ តែទោះជាយ៉ាងណាគេពុំទាន់បានដឹងពីអត្តសញ្ញាណពិតប្រាកដរបស់បុរសម្នាក់នោះទេ។
ប្រភពពីគ្រូពេទ្យបានបញ្ជាក់ថា ពេលនេះបុរសកំសត់នោះមានស្ថានភាពធូរស្បើយបន្តិចហើយ ហើយគ្រូពេទ្យបាននឹងកំពុងធ្វើការជួយសង្រ្គោះជាបន្តទៀត។
ប្រភព៖ dara-news