ក្តៅៗ! តម្លៃប្រេងឥន្ធនៈត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២១ ខែឧសភា មិនឲ្យលើសពី...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយទាំងអស់ ដែលតម្លៃសាំងធម្មតាត្រូវលក់មិនឲ្យលើសពី ៤,១៥០រៀល ក្នុង១លីត្រ និងម៉ាស៊ូតត្រូវលក់មិនឲ្យលើសពីថ្លៃ ៤,០០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ ចាប់អនុវត្តន៍ពីថ្ងៃទី១១ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។