រន្ទះកាចណាស់ឆ្នាំនេះ សូមបងប្អូនពូមីងគួរប្រុងប្រយ័ត្នផង... រន្ធះបាញ់ឃ្លាំងស្ទុកប្រេង ក្រុមហ៊ុនប៊ិញហ្វឿក បណ្ដាលឲ្យឆេះសល់តែផេះ
ណារ៉ា
-

ខេត្តមណ្ឌលគិរី៖ ហេតុការគ្រោះធម្មជាតិមួយ បានកើតឡើងនៅចំណុចឃ្លាំងស្តុបប្រេងរបស់ ក្រុមហ៊ុនប៊ិញហ្វឿក ដោយត្រូវបានរន្ទះបាញ់ហើយឆេះយ៉ាងសន្ធោសន្ធៅ បន្ទប់ដាក់ប្រេងសាំងក្នុងអាគាររួច តែមិនមានមនុស្សរងគ្រោះដល់អាយុជីវិតទេ។   ហេតុការណ៍គ្រោះធម៍ជាតិនេះបានកើតឡើងនៅម៉ោងប្រមាណជា១១.៤០នាទីយប់ ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំចសំរឹទ្ធស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ស្ថិតនៅភូមិពូគងឃុំស្រែព្រះស្រុកកែវសីមាខេត្តមណ្ឌលគិរី ។

ប្រភពពីបុគ្គលិករបស់ក្រុមហ៊ុនប៊ិញហ្វឿកដែលរងគ្រោះនេះ​ បានឱ្យដឹងថា​ នៅមុនកើតហេតុមានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំផ្គររន្ទះអស់រយៈពេលជាច្រើនម៉ោងស្រាប់តែកើតមានរន្ទះបាញ់ចំអាគារស្នាក់នៅនោះតែម្តង។
ប្រភពពីនគរបាលមូលដ្ឋាន​ បានឱ្យដឹងដែរថា​ ក្នុងអគ្គីភ័យដោយសាររន្ទះបាញ់នេះបណ្ដាលឱ្យខូចខាតសម្ភារៈមួយចំនួនដូចជា: ផ្ទះស្នាក់នៅរបស់បុគ្គលិកក្រុមហ៊ុនទំហំ៥ម៉ែត្រគុណ២៥ម៉ែត្រចំនួន១ខ្នង។
ឃ្លាំងស្តុបសម្ភារៈមួយខ្នង ប្រេងសាំងនិងប្រេងម៉ាស៊ូតចំនួន២០ពីដុង ម៉ាស៊ីនភ្លើងចំនួនមួយគ្រឿងម៉ូតូចំនួនមួយគ្រឿងហើយជីនិងថ្នាំកសិកម្ម(មានតម្លៃប្រមាណ១ម៉ឺនដុល្លា)ទៀតផងដែរ។
ក្នុងហេតុការណ៍គ្រោះធម្មជាតិភ្លៀងផ្គររន្ទះបាញ់ចំឃ្លាំងស្តុបសំភារៈឆេះអស់ទាំងស្រុងនេះមែនតែមិនបានបណ្តាលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ៕