រថយន្តក្រុងបើកបត់ឆ្លងផ្លូវ ត្រូវរថយន្តលុចសុីសRX300 បុកពីចំហៀងផ្នែកខាងក្រោយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ មានគ្រោះថ្នាក់មួយបានកើតឡើង រវាងរថយន្តក្រុងដឹកអ្នកដំណើរ និងរថយន្តលុចសុីសRX300 នៅផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាងរថយន្តទាំង២គ្រឿងយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៥៩៨ កែងផ្លូវលេខ១៨០០ ស្ថិតក្នុងភូមិទួលខ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ តាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ មានរថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន RMN ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ បាត់ដំបង3A-0244 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ទិសដៅពីត្បួងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ដែលជាចំណុចភ្លើងស្ទុបកែងនិងផ្លូវ១៨០០ ក៏បានបត់ឆ្វេងទៅលិច ស្របពេលនោះស្រាប់តែមានរថយន្តលុចសុីសRX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Q-0043 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ដោយមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តក្រុងដឹកអ្នកដំណើរចំពីចហៀងខាងក្រោយផ្នែកខាងស្ដាំ បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតយ៉ាងដំណំដូចគ្នា តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។ ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើភ្លាមៗ និងបានឲ្យភាគីទាំង២ធ្វើការចរចារគ្នាមួយចំហានសិន ។តែភាគីទាំង២មិនអាចរចារគ្នាបាន ក៏បានឲ្យសមត្ថកិច្ចធ្វើការវាស់វែងយករថយន្ដទាំង២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមនិតិវិធីច្បាប់៕ដោយ៖ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។