ហ៊ានថាហ៊ានធ្វើ! អាលីយ៉ា ខឹងចិត្ត មិនទទួលបានយុត្តិធម៌ដោយសាររងអំពើហិង្សាពីបុរសម្នាក់ សុខចិត្តបញ្ចេញរូបថតស្រាត
ភ្នំពេញ៖”បើអត់ទទួលបានយុត្តិធម៌ធ្វើអោយយើងគឺក្រឡើងអស់ខោអាវហើយ ស្រាតដើរទៅរកយុត្តិធម៌តែម្តងទៅក្រែងគេចាប់អារម្មណ៍ព្រោះក្រអត់អីអោយគេ...”។ គឺជាពាក្យសម្តីរបស់តារាសម្តែង និងពិធីការិនី អារីយ៉ា ធ្លាប់បានពោលក្រោយពីនាងរងអំពើហិង្សាពីបុរសម្នាក់ និងត្រូវបានគេរឹបអូសយកហាងទាំងអយុត្តិធម៌។ ដូចការពោលតារាស្រីរូបនេះចិត្តស្លុយទម្លាយរូបថតស្រាតចំហរល្វែងលើបង្ហោះពេញបណ្តាញសង្គមហ្វេសប៊ុក។
មិនតិចជាង២ឆ្នាំទេដែល អាលីយ៉ា បានទន្ទឹងរងចាំយុត្តិធម៌ប៉ុន្តែដោយសារតែគ្មានលុយទើបយុត្តិធម៌មិនបានកើតមានឡើងសម្រាប់នាង។កញ្ញា អាលីយ៉ា បានបញ្ចេញរូថតស្រាតរបស់នាងហើយក្រោយពីមិនទាន់ទទួលបានពន្លឺយត្តិធម៌ក្រោយពីនាងរងអំពើហិង្សាដោយការវាយធ្វើបាបពីបុរសម្នាក់អស់រយៈពេលជាង២ឆ្នាំមកហើយ។ បន្ទាប់ពីការព្រមានដោះសម្លៀកបំពាក់ចេញពីខ្លួនដើម្បីទាមទាររកយុត្តិធម៌ នោះពេលនេះអាលីយ៉ា បានបញ្ចេញរូបថតចំហររូបរាងកាយរបស់នាងហើយ ដែលរូបថតនេះត្រូវបាននាងបង្ហោះនៅលើគណនីយហ្វេសប៊ុកផ្ទាល់ខ្លួននាង។ តារាស្រីរូបនេះធ្លាប់រំលឹកថាកាលពីជាង២ឆ្នាំមុននាងត្រូវបានបុរសម្នាក់ជាជនជាតិខ្មែរសញ្ជាតិអាមេរិកកាំងម្នាក់បានវាយធ្វើបាប ហើយនាងបានព្យាយាមស្វែងរកផ្លូវច្បាប់ដើម្បីជួយដោះស្រាយប៉ុន្តែមិនទទួលបានលទ្ធផលព្រោះតែនាងមិនមានលុយគ្រប់គ្រាន់ឲ្យទៅមន្ត្រីដែលធ្វើការងារនេះ។ នាងធ្លាប់ពោលទាំងទឹកភ្នែកថានាងរស់នៅក្នុងទុក្ខវេទនានេះរយៈពេលជាងពីរឆ្នាំហើយដែលមានទាំងការឈឺចាប់ រោគផ្លូវចិត្ត ការសង្ស័យ ទាំងការខ្វះខាតចំណីអាហារ ។ នាងបន្តថាក្រៅពីរងអំពើហិង្សា បានធ្វើឲ្យនាងបាត់បង់មុខរបរគ្រាដែលអ្នកបង្កមានសេរីភាពនិងមានឱកាសឌឺដងផ្លែផ្កាឲ្យនាងផងដែរ។ នាងថាកន្លងមានការមិនទម្លាយរឿងរ៉ាវឈឺចាប់នេះព្រោះតែនាងមិនចង់ឲ្យក្រុមគ្រួសារលំបាកដោយសារនាងព្រោះតែនាងជ្រើសរើសមនុស្សប្រុសម្នាក់ដោយខ្លួនឯង។ ប៉ុន្តែអ្វីដែលនាងចង់បានគឺចង់ឲ្យបញ្ចប់ការមាក់ងាយច្បាប់នៅកម្ពុជាពីសំណាក់បុរសម្នាក់នោះ ហើយអ្វីដែលនាងកាន់តែពិបាកទទួលយកបានគ្រាដែលរងហិង្សា បាត់បង់ទ្រព្យសម្បត្តិពីខ្លួនអស់រលីងហើយបែជាត្រូវរងការគាបសង្កត់ទាមទារលុយដើម្បីបន្តនិតិវិធីប្តឹង។ តារាស្រី រូបនេះធ្លាប់បានលើកឡើងដែរថានាងបានប្តឹងទៅកាន់មន្ត្រីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជារួចរាល់ហើយប៉ុន្តែអ្វីដែលនៅរងចាំអស់រយៈពេលជាយូរគឺការមិនជំរុញឲ្យដំណើរនិតិវិធីរបស់មន្ត្រីក្នុងស្រុកព្រោះតែនាងមិនមានលុយគ្រប់គ្រាន់។ នាងថា”បើអត់មានយុត្តិធម៌អោយយើងគឺក្រឡើងអស់ខោអាវហើយឬមួយទៀតស្រាតដើរទៅរកយុត្តិធម៌តែម្តងទៅក្រែងគេចាប់អារម្មណ៍ព្រោះក្រអត់អីអោយគេ...”។ នាងបន្តថា ការរង់ចាំការដោះស្រាយនោះគឺស្ទើនឹងស្លាប់ខ្លួនឯងទៅហើយ រាងកាយត្រូវគេវាយដំ ហាងត្រូវគេរំលោភយក ការងារសិល្បៈត្រូវបាត់បង់ សុខភាពមិនរឹងមាំ ។ ប្រភពចុងក្រោយបានបញ្ជាក់ថាពេលនេះ អាលីយ៉ាកំពុងមានជំងឺប្រចាំកាយដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនៅខេត្តសៀមរាប។ ប្រភពបញ្ជាក់ថាដោយសារមិនទាន់ទាមទារបាននៅការបាត់បង់ ខូចខាតទ្រព្យ និងរងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរនាង បានកាត់កេរ្តិ៍ខ្មាសអៀនបញ្ចេញរូបថតមួយរហូតធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំង៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។