ជួយស៊ែរមានការប្រុងប្រយ័ត្ន! ម្តាយយំស្ទើរគាំងបេះដូង ខណៈដែលនាំកូនមកលេងទឹកជ្រោះតាតៃថ្ងៃឈប់សម្រាក តែបែរជាជួបរឿងបែបនេះទៅវិញ..(មានវីដេអូ)
សីហា
-

ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៦:២០នាទីរសៀល មានករណីកុមារីបាត់ខ្លួន ដោយសារលង់ទឹក នៅចំនុចទឹកជ្រោះតាតៃ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។ កុមាររីរងគ្រោះឈ្មោះ ឆាយ សៀវហ្គិច ភេទស្រី អាយុ ១១ឆ្នាំ ជាសិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មានឪពុកម្តាយឈ្មោះ៖

+ ឆាយ ចន្ធី អាយុ ៣៨ឆ្នាំ ជាបុគ្គលិករោងចក្រនៅក្រុងព្រះសីហនុ ត្រូវាជាឪពុក + ជួង ទុំ អាយុ ៣៦ឆ្នាំ ជាបុគ្គលិករោងចក្រនៅក្រុងព្រះសីហនុ ត្រូវជាម្តាយ
ថ្ងៃកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បាននាំគ្នាធ្វើដំណើរកំសាន្តមកកាន់ខេត្តកោះកុង លុះមកដល់ចំនុចឃុំតាតៃក្រោម ក៏នាំគ្នាមកលេងកំសាន្តនៅទឹកជ្រោះតាតៃ ហើយជួបឧបទ្វវហេតុនេះតែម្តង។ ក្រោយពីបាត់ខ្លួន កំលាំងយើង បានសហការយ៉ាងសស្រាក់សស្រាំ ជាមួយក្រុមគ្រួសារសពកុមាររីរងគ្រោះ និងប្រជាពលរដ្ឋ ធ្វើការស្វែងរក រហូតដល់វេលាម៉ោង ០៣:០៣នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ទើបរកសាកសពកុមាររីរងគ្រោះ ឃើញនៅ ចំនុចទីតាំងកើតហេតុខាងលើ ។
ពេលនេះសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បី ដឹកយកទៅគេហដ្ឋាន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ធ្វើបុណ្យតាមប្រពៃណីសាសនា៕
ប្រភព៖ អធិការដ្ឋាននគរបាល ស្រុកកោះកុង សូមទស្សនាវិដេអូខាងក្រោម៖