មេម៉ាយរូបស្រស់ សុខ សោម៉ាវត្តី និយាយមួយឃ្លានេះពេញចិត្តស្ដូក !
ណារ៉ា
-

តារាសម្ដែងសាច់សខ្ចី ព្រមទាំងជាពិធីការិនីសម្បូរវោហារអ្នកនាង សុខ សុម៉ោវត្តី ថ្វីត្បិតតែជាមេម៉ាយពិតមែន ប៉ុន្ដែបើនិយាយពីសម្រស់វិញគឺមិនចាញ់ក្រមុំឡើយ ។

ទន្ទឹមហ្នឹងនេះដែរ មេម៉ាយក្ដៅស្រួយនេះបានលើកឡើងនូវប្រយោគមួយឃ្លាធ្វើអោយអ្នកប្រើប្រាស់បណ្ដាញសង្គមពេញយ៉ាងខ្លាំង ដោយអ្នកនាងលើកឡើងថា៖ «យើងមិនអាចទៅបង្គាប់អ្នកណាមួយ អោយគិតល្អ និយាយល្អ ធ្វើល្អ ដាក់យើងបានទេ ប៉ុន្ដែយើងអាចបង្គាប់អោយខ្លួនឯង អោយគិតល្អ និយាយល្អ ធ្វើល្អ ដាក់អ្នកដទៃបាន» ៕
អត្ថបទបន្ថែម៖ មេម៉ាយកូន១ សុខ សោម៉ាវត្តី ប្រាប់ថា មុននឹងស្រលាញ់នរណាម្នាក់ត្រូវបើកភ្នែកអោយស្រឡះ តារាសម្ដែងរូបស្រស់ពូកែក្រម៉ិចក្រម៉ើម និងជាពិធីការិនីសម្បូរវោហារចាក់ទឹកមិនលិចអ្នកមេនាង សុខ សោម៉ាវត្តី ថ្វីត្បិតតែមានកូនស្រីមួយពិតមែន ប៉ុន្ដែអ្វីដែលគួរអោយកត់សម្គាល់នោះគឺថាសម្រស់របស់អ្នកនាងនៅតែស្រស់ស្អាតមិនចាញ់តារាពន្លកក្រោយឡើយ ។
ក្រោយពីបានលែងលះជាមួយអតីតស្វាម៉ី តារាស្រីរូបនេះក៏ធ្លាប់បានលេចឮព័ត៌មានទំនាក់ទំនងស្នេហាជាមួយកម្លោះសង្ហារបាល់ទាត់ លី វ៉ាហេទ ផងដែរ ។ អ្នកទាំងពីរធ្លាប់បានសម្ដែងរឿងជាមួយគ្នាក្រោមចំណងជើងថា៖ «ខូចចិត្តអាជីព» ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។
ថ្មីៗនេះ សុខ សោម៉ាវត្តី មានរឿងអីទៀតហើយទើបបានជាបង្ហោះសារថា៖ «មុននឹងស្រលាញ់នរណាម្នាក់ ត្រូវបើកភ្នែកអោយស្រឡះ ដើម្បីមើលឃើញ គ្រប់យ៉ាងបានច្បាស់ពីគេ តែក្រោយពេលស្រលាញ់គេហើយត្រូវចេះរៀនបិទភ្នែកខ្លះ ព្រោះលើលោកនេះ គ្មានអ្វីល្អគ្រប់ប្រការឡើយ» ៕