ជួយស៊ែរឲ្យប៉ូសិលល្អផង...ប៉ូលិសមិនមែនអាក្រក់ទាំងអស់នោះទេ ថ្ងៃនេះមានពូលិសចិត្តល្អម្នាក់ដកលុយពីហោប៉ៅគាត់ឲ្យខ្ញុំបង់ថ្លៃផាកពិន័យដើម្បីបានបង្កាន់ដៃយកម៉ូតូទៅផ្ទះវិញ !
ប៉ូលីសមិនមែនអាក្រក់ទាំងអស់នោះទេ ហើយក៏មិនមែនឃើញតែលុយនោះដែរ ?ណាគេថាពូប៉ូលីសចិត្តអាក្រក់?? ថ្ងៃនេះជិះទៅទិញអីញាំអត់ពាក់មួក ពូប៉ូលីសចាប់ដឹកពីសុវណ្ណាដល់ខ័ណ្ឌចំការមន សំខាន់ផាកអស់15000៛តែក្នុងខ្លួនសល់តែ5000៛ទេ ក៏ប្រាប់គាត់ថាពូអើយញុំអត់បានយកលុយមកទេទិញអីញាំមិញអស់ហើយសល់តាបុិនហ្នឹង?? គាត់ក៏ថាក្មួយឯងរកមើលៗក្រែងសល់ខ្លះទៀត, មើលអស់ហើយពូញុំលូកឡើងចង់រហែកហោប៉ៅខោហើយ អត់មានផង? គាត់គិតមួយសន្ទុះ ក៏ដកលុយមក10000៛រួចថានេះក្មួយយកទៅបង់អោយគេសិនទៅហើយយកបង្កាន់ដៃយកម៉ូតូជិះទៅផ្ទះវិញស្រួលបួលលើកក្រោយពាក់មួកផង!! ហើយឡើងចឹង? ពូប៉ូលីសហ៎ផាកអូនហើយជួយបង់លុយអោយអូនទៀត ហើយឡើងចិត្តល្អ loveម៉ងហា៎☺ វាមិនច្រើនទេតែវាជាទឹកចិត្ត អរគុណពូប៉ូលីសធំៗ ??????
ប្រភពពីហ្វេសប៊ុក
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។