គ្រោះថ្នាក់ណាស់! នារីវ័យក្មេងស្រស់ស្អាតម្នាក់ចូលដេក ភ្លេចដាក់គន្លឹះទ្វារ ស្រាប់តែបុរសលបលួចចូលមកចាប់ឱបថើបប៉ុនប៉ងរំលោភ តែ...
ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីមានបុរសជាអ្នកស្នាក់នៅ ក្បែរខាងគ្នាលបលួចចូលទៅក្នុងបន្ទប់ចាប់ឱបថើបប៉ុនប៉ងរំលោភ។
មុនពេលក់តហេតុនាងចូលដេកមិនបានដាក់គន្លឺះតែមិនបានសម្រេច ដឹងខ្លួនទាន់ កាលពីវេលារំលងអធ្រាត្រចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅបន្ទប់ជួលភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ នារីរងគ្រោះ ខណៈដែលចូលដល់ក្នុងបន្ទប់របស់មន្រ្តីនគរបាលហើយបានបិទទ្វារ មិនអនុញាតិឲ្យអ្នកសារពត៌មានថតរូបភាព ឬសាកសួរ ជនរងគ្រោះបានឡើយ ដោយមន្រ្តីនគរបាល និយាយថាផ្អែកទៅលើ បញ្ជាអគ្គស្នងការនគរបាល បានដាក់បម្រាម មិនឲ្យអ្នកសារពត៌មានចូលថតរូបភាព ទោះជាករណីអ្វីក៏ដោយ មិនថាជនល្មើស មិនថាជនរងគ្រោះ។ តែចូលដល់ក្នុងប៉ូលីសហើយ អ្នកសារពត៌មានមិនអាចចូលថត ឬយកពត៌មានបានឡើយ នារីរងគ្រោះខាងលើ ខណៈដែលមិនបានជួបសួរផ្ទាល់ តែបើតាមប៉ាន់ប្រមាណអាយុប្រហែល២១ឆ្នាំ គ្រាន់តែដឹងថាជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ ។ ចំណែកជនសង្ស័យ ជាអ្នកជួលបន្ទប់ស្នាក់នៅក្បែរខាងគ្នា ។ តាមប្រភពពីនម្រ្តីសាលាសង្កាត់ គ្រាសែលនារីរងគ្រោះ ជួបមុនដំបូង បានឲ្យដឹងថា រឿងរ៉ាវខាងលើ នៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ខណៈដែលជនរងគ្រោះចូលបន្ទប់ដេកសម្រាក ដោយមិនបានដាក់ខ្ទាស់គន្លឹះ រហូតដល់វេលារំលងអធ្រាត្រ នាងកំពុងលង់លក់ ស្រាប់តែជនសង្ស័យ ជាអ្នកស្នាក់នៅក្បែរខាងគ្នា លបលួចចូលទៅ ចាប់ឱបថើប ប៉ុនប៉ងរំលោភ។ តែមិនបានសម្រេច នាងដឹងខ្លួនទាន់ រុញចេញ សួរហេតុអ្វីបានចូលក្នុងបន្ទប់ តែអ្វីជនសង្ស័យឆ្លើយ ហេតុតែរូបគេស្រឡាញ់នាងយូរហើយ ហើយចូលមកនេះមករកទូរស័ព្ទទេ រួចក៏យកទូរស័ព្ទដៃរបស់នារីរងគ្រោះ ដើរចេញទៅបន្ទប់គេវិញ ។ ដោយទង្វើររបស់បុរស ជាជនសង្ស័យមិនសមរម្យ ប៉ុនប៉ងរំលោភ តែមិនបានសម្រេច នេះចេះនាងដឹងខ្លួនទាន់។ លុះមកដល់រសៀល ថ្ងៃទី១២ ខែឧសភា នេះជៀសវាងកើតរឿងបែបនេះជាលើកទី២ ហ៊ានតែធ្លោះធ្លោយ ប្រាកដជាអស់ព្រហ្មចារីយ៍ហើយ មានតែរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ដើម្បីមានវិធានការ ជួយអន្តរាគមន៍ ។ តែទោះជាយ៉ាងណាក្តី អ្វីដែលម៨នច្បាស់លាស់នោះត្រង់ថានគរបាលមិនអនុញាតិឲ្យអ្នកសារពត៌មាន ចូលយកពត៌មានជាក់លាក់ ជួបផ្ទាល់ជាមួយជនរងគ្រោះបានឡើយ នេះជាបទបញ្ជារបស់ថ្នាក់លើដាក់មក អ្នកសារពត៌មានកុំចេះតែហ៊ាន ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។