រីករាយថ្ងៃបុណ្យម្តាយ...ឆន សុវណ្ណរាជ ស្រលាញ់ម៉ាក់ជារៀងរាល់ថ្ងៃនិងពេញមួយជីវិតនេះ !
ណារ៉ា
-

តារាចម្រៀងប្រុសដ៏មានប្រជាប្រិយក្នុងផលិតកម្ម រស្មីហង្សមាស ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ពិសេសមិត្តយុវវ័យលោក ឆន សុវណ្ណរាជ បង្ហោះសារសម្ដែងក្ដីស្រលាញ់ក្នុងថ្ងៃបុណ្យម្ដាយធ្វើអោយប្រិយមិត្តរំភើបចិត្តជាខ្លាំង ។

លោក ឆន សុវណ្ណរាជ បានសរសេររៀបរាប់ថា៖ «រីករាយថ្ងៃបុណ្យម្តាយ សំរាប់ខ្ញុំបុណ្យម្តាយជារៀងរាល់ថ្ងៃទៅហើយព្រោះខ្ញុំស្រលាញ់ម៉ាក់ជារៀងរាល់ថ្ងៃនិងពេញមួយជីវិតនេះ ជូនពរម៉ាក់អោយមានសុខភាពរឹងមាំល្អអាយុយឺនយូរជាម្លប់សំរាប់គ្រួសារត្រកូលឆនមួយនេះ ចង់ប្រាប់ថាឆនសុវណ្ណរាជស្រលាញ់ម៉ាក់ I Love you mummy » ៕