ពិតជាសាហាវមែន! សម្រេចឃុំខ្លួនកូនប្រុសលោកស្នងការរងខេត្តព្រៃវែងម្នាក់ ពីបទរំលោភ បង្ខាំងមនុស្សដោយខុសច្បាប់ និងគំរាមសម្លាប់ទាំងគ្រួសារ...
សីហា
-

ខេត្តព្រៃវែង៖យោងតាមមាត្រាលេខ២១៩នៃក្រមនីតិវិធីព្រហ្មទណ្ឌលោកសាំង.សេរីចៅក្រមសើុបសួរនៃសាលាដំបូងខេត្តព្រៃវែងបានសម្រេចឃុំខ្លួនជនជាប់ចោទឈ្មោះឌឹម.មករាភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរមុខរបរមន្ត្រីនគរបាលឋានៈនាយរងផ្នែកអគ្គីភ័យកើតនៅភូមិវត្តរំដួល.ឃុំចំការសំរោង.ស្រុកបាត់ដំបង.ខេត្តបាត់ដំបងមានទីលំនៅបច្ចុប្បន្នភូមិរោង.ឃុំចាម.ស្រុកកំពង់ត្របែក.ខេត្តព្រៃវែងមានប្រពន្ធកូន២នាក់។ជនត្រូវចោទរូបនេះត្រូវជាកូនបង្កើតរបស់លោកឌឹម.យ៉ារ៉ុមស្នងការរងនគរបាលខេត្តព្រៃវែងដែលមានដីកាបង្កាប់លេខ១០៤/២០១៨ចុះថ្ងៃទី១២ខែឧសភាឆ្នាំ២០១៨ឃុំខ្លួនក្នុងពន្ធនាគារខេត្តព្រៃវែង។

លោកសាំង សេរី ចៅក្រមសើុបសួរសាលាដំបូងខេត្តព្រៃវែ ងបានសម្រេចឃុំខ្លួនឈ្មោះ ឌឹម មករា ដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទៈអំពើរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសដោយសារមធ្យោបាយប្រើប្រាស់បង្ខាំងមនុស្សដោយខុសច្បាប់ និងសព្ចាារកម្មស្ថានទម្ងន់ទាក់ទងទៅនឹងជនរងគ្រោះតាមមាត្រា២៤០ចំ ណុច១មាត្រា២៥៣ ចំណុច ៣មាត្រា២៨៩ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា រឆ្នាំ២០១៧ រហូតដល់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។ សូមរំលឹកថា ជនជាប់ចោទឈ្មោះឌឹម មករា បានធ្វើសកម្មភាពចាប់ក្មេងស្រីឈ្មោះលី សុខហ៊ួរ អាយុ១៦ឆ្នាំ រំលោភ ហើយគំរាមសម្លាប់ក្រុមគ្រួសារទាំងពូជ ប្រសិនបើធ្វើឲ្យបែកធ្លាយរឿងនេះ។
ដោយសារខ្លាចក្រុមគ្រួសារ គ្មានសុវត្ថិភាពក្មេងស្រីរងគ្រោះ បានព្យាយាមបិតបាំង រឿងនេះមិនឲ្យក្រុមគ្រួសារ ដឹងនោះទេសុខចិត្តទ្រាំនៃការឈឺចាប់តែម្នាក់ឯង។ បន្ទាប់មកក្មេងស្រីរងគ្រោះរូបនេះបានចាកចេញពីស្រុកកំណើតទៅធ្វើការងារនៅកាសុីណូម៉ាកាវបាវិតខេត្តស្វាយរៀង បានតយៈពេល១ខែកន្លះ ជនជាប់ចោទឈ្មោះឌឹម មករា បានទូរស័ព្ទឲ្យក្មេងស្រីរងគ្រោះឲ្ យជិះឡានឈ្នួលឡើងទៅជួបគេ(ឌឹម.មករា) នៅភ្នំពេញ។ តែបើមិនទៅទេគេ និងបាញ់សម្លាប់មួយគ្រួសារចោល។ ពេលនោះក្មេងស្រីរងគ្រោះមិនហ៊ានទំលាយអាថ៌កំបាំងប្រាប់ឳពុកម្តាយនោះទេគឺសុខចិត្តជិះឡានពីបាវិតទៅជួបឌឹម មករានៅភ្នំពេញ ហើយជនល្មើសរូបនេះជួលផ្ទះស្នក់នៅម្តុំទឹកថ្លា បង្ខាំងក្មេងស្រីនោះចាក់សោរទុកក្នុងផ្ទះជួល មិនឲ្យមានសេរីភាពរួចជននេះបានបង្ខំនាងរួមភេទ។
មិនតែប៉ុណ្ណោះថែមទាំងបង្ខំឲ្យក្មេងស្រីរងគ្រោះនេះរួមភេទជាមួយមិត្តភ័ក្ត និងអ្នកផ្សេងយកលុយឲ្យរូបគេ(ឌឹម.មករា) ទៅទិញថ្នាំញៀនមកប្រើប្រាស់ និងចែកចាយដល់ ស្រុកកំពង់ ត្របែក ខេត្តព្រៃវែងទៀតផង។ ការដែលជនរងគ្រោះក្លាយជាទាសកររបស់ជនល្មើសរូបនេះអស់រយះពេល៣ខែទើបបែកធ្លាយរឿងដល់ក្រុមគ្រួសារឈានទៅដល់ដាក់ពាក្យបណ្តឹងនៅកន្លែងអធិការស្រុកកំពង់ត្របែក។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរួចសមត្ថកិច្ចប៉ូលិសស្រុកកំពង់ត្របែកបើកការសើុបអង្កេតជនសង្ស័យខាងលើឈានទៅរកការឃាត់ខ្លួនតែម្តង។ ឥឡូវនេះជនកំហូចខាងលើនេះត្រូវបានចូលសំរានក្នុងគុគខេត្តព្រៃវែងហើយតាមអំណាចតុលាការ៕