ស្រក់ទឹកភ្នែកមិនដឹងខ្លួន! នៅចាំក្មេងស្រីភ្លោះចូលប្រឡង The Voice Kid នេះទេ? ពេលនេះ សុគន្ធ នីសា ដឹកដៃ ចូលថត MV យ៉ាងកំសត់ ហើយកំពុងតែល្បី... (មានវីដេអូ)
មានមហាជនតដែលជាអ្នកគាំទ្រ កម្មវិធី The Voice Kids Cambodia រដូវកាលទី១ ច្បាស់ជានៅចាំមិនទាន់ភ្លេចនោះទេ នូវកុមារីភ្លោះ២នាក់ ដែលមានឈ្មោះថាឈ្មោះថា ហេង ឌីម៉ង និង ហេង សាន់ឌី ដែលពេលនោះកុមារីភ្លោះទាំងពីរ បានលើកយកបទចម្រៀងមួយបទក្រោមចំណងជើងថា "យប់នេះពិសេសមែន" មកធ្វើការប្រកួត តែជាលទ្ធផលបានត្រឹមតែស្រក់ទឹកភ្នែក ព្រោះគណកម្មការទាំងបីមិនបានគោះប៊ូតុងឡើយ ទើបពួកគេទាំងពីរធ្លាក់ត្រឹមវគ្គ The Blind Auditions សប្តាហ៍ទី២។
ហើយក្នុងថ្ងៃនេះមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញវត្តមានកុមារីម្នាក់ ក្នុងចំណោមពួកគេទាំងពីរ បានបង្ហាញខ្លួនក្នុង MV ថ្មី ជាមួយ សុគន្ធ និសា ដែលកំពុងតែទទួលការចាប់អារម្មណ៍ជាខ្លាំង។ មួយវិញទៀតដោយសារតែកុមារីពីររូបនេះ ជាកូនភ្លោះ ដូច្នេះហើយ អ្នកគាំទ្រមិនអាចចំណាំបានទេថា តួកូននៅក្នុងបទចម្រៀង "ពាក្យម៉ែក្នុងចិត្តកូន" នេះគឺជា ឌីម៉ង់ ឬ សាន់ឌីនោះទេ។ បទចម្រៀងដ៏ពិរោះ និងមានអត្ថន័យនេះក៏មានការចូលរួមពី តារាចម្រៀង សុគន្ធ និសា និពន្ធទំនុកច្រៀង សុខ ចាន់ផល និពន្ធបទភ្លេង និងសម្រួលតន្ត្រី សាន់ សុវណ្ណឌីន ដឹកនាំសម្ដែង ខេមរៈ ដារ៉ា ថតដោយ កែ វីរៈ រៀបចំការផលិត ជា ឧត្ដម និងកាត់ត ដោយ ភឿន លីផេង។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាបទចម្រៀងមួយនេះទាំងអស់គ្នា៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។