ថ្លើមធំផងហ៊ានយករូប ដេននីក្វាន់ ទៅផ្សាយផលិតផលពង្រីកដើមទ្រូងដោយគ្មានការអនុញ្ញាត !
ណារ៉ា
-

មុននេះបន្ដិចតារាសម្ដែងសាច់សខ្ចី រាងតូចច្រឡឹង ដើមទ្រូងធំទ្រលក់ទ្រលន់ ដេននីក្វាន់ បង្ហោះសារខឹងសម្បារម្ចាស់ផលិតផលពង្រីកដើមទ្រូងមួយដែលយករូបនាងទៅផ្សព្វផ្សាយផលិតផលរបស់ខ្លួនដោយគ្មានការអនុញ្ញាត ។

ដេននីក្វាន់ ប្រកាសថា៖ «តើមានមិត្តណាដឹងថាអ្នកណាជាម្ចាស់ផលិតផលនេះទេ? មនុស្សអីមិចក៏ថោកទាបម្ល៉េះ ហ៊ានយករូបខ្ញុំទៅដាក់ផ្សព្វផ្សាយលក់ផលិតផលពង្រីកដើមទ្រូង ទាំងគ្មានសុំការអនុញ្ញាតពីខ្ញុំសូម្បីតែបន្តិច..នាងខ្ញុំសូមបញ្ជាក់ថានេះមិនមែនជាផលិតផលរបស់នាងខ្ញុំទេ គឺគេយករូបខ្ញុំទៅដាក់ដើម្បីលក់ដាច់..ចឹងសូមប្រុងប្រយត្នចំពោះផលិតផលដែលចេះតែយករូបគេទៅដាក់ មុនទិញទៅបករើសូមគិតអោយច្បាស់» ៕