លោក វិល្លាម៖ «ល្មមដល់វេនអ្នកនយោបាយជំនាន់ថ្មីបញ្ចេញស្នាដៃម្ដងហេីយ»
មុននេះបន្ដិចហ្វេសប៊ុករបស់អ្នកវិភាគសង្គមវ័យក្មេងលោក វិល្លាម បានសរសេររៀបរាប់ថា៖ «ល្មមដល់វេនអ្នកនយោបាយជំនាន់ថ្មីបញ្ចេញស្នាដៃម្ដងហេីយ ។ ពួកយេីងជាអ្នកនយោបាយជំនាន់ថ្មី ដែលដឹងតួនាទីខ្លួនតែមួយមុខគត់ ថាពួកយេីងជា អ្នកបំរេីដ៏ស្មោះស្ម័គរបស់អ្នកដែលជាពលរដ្ឋ
តែពួកយេីងក៏ចង់ពន្យល់ទៅកាន់អ្នកអោយក្លាយជាពលរដ្ឋមានវិន័យ សេចក្ដីថ្លៃថ្នូរ ជាមុន ដេីម្បី ក្លាយជាចៅហ្វាយល្អរបស់ពួកយេីងដូចគ្នាដែរ សង្គមនេះបានបង្ករការឈឺចាប់ច្រេីនណាស់ហេីយ ទឹកដីក៏បាត់ដែនកោះក៏បង់ សង្គមរញ៉េរញ៉ៃ មន្ត្រីកាន់តែឡេឡឺ ឃេីញហេីយតឹងទ្រូង ចង់ជួយជួយមិនកេីត ទេីបពួកយេីងចេញមុខមកធ្វេីនយោបាយ ព្រោះមានតែវិធីនេះមួយគត់ទេីបអាចជួយគ្នាបាន ព្រោះយេីងទាំងអស់គ្នាសុទ្ធតែជាជនរងគ្រោះដូចគ្នា . អ្នកនយោបាយជំនាន់ថ្មីត្រូវតែចេញមុខប្រយុទ្ធប្រឆាំងអំពេីមិនត្រឹមត្រូវ សម្ដីឡេឡឺរបស់ពួកអ្នកកាន់អំណាច ហេីយយកភាពចំណេញពិតប្រាកដមកជូនពលរដ្ឋ អ្នកនយោបាយជំនាន់ថ្មីដាច់ខាតត្រូវលុបបំបាត់ចោលវប្បធម៌ដ៏អាក្រក់ដែលអ្នកនយោបាយ តាំងខ្លួនជាទេវតា បញ្ចេញសារនយោបាយបង្វិលពលរដ្ឋដូចអាប៉ោង ដែលជាដានជេីងដ៏អាក្រក់របស់អ្នកនយោបាយមួយចំនួន ត្រូវឈរលេីតួនាទីជាអ្នកនយោបាយសភាវៈល្អចេញប្រយុទ្ធនឹងអំពេីអាក្រក់ ក្រុមអ្នកនយោបាយរបស់គណបក្សខ្មែរក្រោក ដាច់ខាតមិនត្រូវយកការឈឺចាប់របស់ពលរដ្ឋមកវិនិយោគទាញយកចំណេញដល់បក្សជាដាច់ខាត ព្រោះមានក្រុមអ្នកនយោបាយច្រេីនណាស់ហេីយដែលយកការឈឺចាប់របស់រាស្ត្រមកនិយាយប្រជាភិថុតយកតែចំណេញនយោបាយខ្លួន បណ្ដុះតែគំនិតបក្សនិយមជាជាងជាតិនិយម ។ បង្កេីតមនសិកាក្រៅពីក្រុមខ្លួនគឺគ្មាននរណាល្អ ល្មមឈ់ដេកត្រាំក្នុងវប្បធម៌ដ៏មហាសែនចាស់គំរិលនេះទៅ ។ ក្រោកឡេីង «ក្រោកឡេីង កសាងមាតុភូមិយេីងអោយរុងរឿងជាថ្មីម្ដងទៀត»» ។ គួរបញ្ជាក់ផងដែរថា គណបក្សខ្មែរក្រោក របស់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង (វិល្លាម) ត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតឲ្យបង្កើតជាផ្លូវការ ស្របតាមបទប្បញ្ញត្តិមាត្រា៩ ត្រង់វាក្យខណ្ឌទី១ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ នេះបើតាមលិខិតរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើទៅកាន់ស្ថាបនិកគណបក្ស នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។ បើតាមការបញ្ជាក់របស់លោក ព្រំ ពិសិដ្ឋ ប្រធានកិត្តិយសគណបក្សខ្មែរក្រោក នៅព្រលប់ថ្ងៃទី១២ ខែឧសភានេះ បានអោយដឹងថា ក្រសួងមហាផ្ទៃ បានចុះបញ្ជីគណបក្សខ្មែរក្រោក នៅក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃជាផ្លូវការហើយ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។