សន្ដានចិត្តដូចសត្វអញ្ចឹង! បុរសម្នាក់ផឹកស្រាស្រវឹង មកចាប់កូនស្រីអាយុ៦ឆ្នាំ បង្កើតខ្លួនឯង រំលោភបាន..
សីហា
-

ខេត្តកំពង់ចាម ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកចំការលើ ធ្វើការឃាត់ខ្លួនពីបទ ពាក់ព័ន្ធករណីចាប់រំលោភកូនស្រីបង្កើតខ្លួនឯង បានសម្រេច កាលពីវេលាម៉ោង​៩យប់ ស្ថិតនៅភូមិជាំជ្រៃ​ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។

បើតាមមន្ត្រីនគរបាលស្រុកចំការលើបានអោយដឹងថា កា​រ​ឃាត់ខ្លួនឪពុកខាងលើ ធ្វើនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ក្រោមការសម្របសម្រួលលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពង់ចាម។
តាមរបាយការណ៍នគរបាលស្រុកចំការលើបានអោយដឹងថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង​៩យប់ មានករណីរំលោភសេពសន្ថវៈ ប្រព្រឹត្តឡើងដោយឈ្មោះ ជិនព្រួញ អាយុ៣៧ឆ្នាំ (ជាឪពុក) បានចាប់ រំលោភកូនបង្កើតខ្លួនឯង នៅចំណុចផ្ទះ​របស់ ឈ្មោះ ទេព ហ៊ាប ភេទស្រី អាយុ៣៥ឆ្នាំ ឋិត នៅភូមិជាំជ្រៃឃុំចំការអណ្តូង ស្រុកចំការលើបានសម្រេចចំនួនមួយដង ។
ក្នុងរបាយការណ៍បានអោយដឹងទៀតថា កុមារីរងគ្រោះឈ្មោះ ជចថ អាយុ៦ឆ្នាំ ត្រូវជាកូនបង្កើតជនសង្ស័យ រស់នៅភូមិឃុំកើត ហេតុខាងលើ។​
ក្រោយ​ពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចនគរ បាលស្រុកចំការលើ ដោយមានការសម្របសម្រួលពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពង់ចាម បានចុះចាប់ខ្លួន ជនសង្ស័យជាឪពុកជាក់ស្តែង នាំមកអធិការ ដ្ឋាន​ដើម្បីសាកសួរ និងកសាងសំណុំរឿង​តាមនីតិវិធី ៕