អស់ពាក្យនិយាយ! គ្រាន់តែសាំងប៉ុន្មានលីត្រសោះ សុខចិត្តមិនព្រមឲ្យលុយហើយ បើកឡានចេញទៅបាត់ស្រមោល..(មានវីដេអូ)
សីហា
-

កាលពីព្រឹកមិញនេះ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ មានហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយបានកើតឡើង នៅស្ថានីយ៍ប្រេង Total វេងស្រេង ជាប់ផ្សារកាណាស៊ីតធី ដែលមានរថយន្តមួយគ្រឿងចូលចាក់សាំងចំនួន៥០ដុល្លារ តែបែរជាជិះចេញបាត់យ៉ាងលឿន ទាំងមិនទាន់បានឲ្យលុយគេផង។

ក្នុងនោះផងដែរម្ចាស់ហ្វេសប៊ុកមួយឈ្មោះ "ឃ្លាំងលក់រថយន្ត 333" ក៏បានសរសេរសារមួយបញ្ជាក់បន្ថែមទៀតផងដែរថា៖ "ឡានចាក់សាំងមិនឲលុយ នៅស្ថានីយ៍វេងស្រេង!! ព្រឹកនេះ១៣/៥/២០១៨ វេលា ៧:៤០នាទី។ សូមជូនជាដំណឹង និង ជួយយើងខ្ញុំក្នុងការតាមចាប់ជនកំហូចនេះផង! សូមអរគុណ! ស្លាកលេខ ភ្នំពេញ-2AR 6513 សូមជួយlike and share ផង ...016431666"៕