ញាក់សាច់! ស្គាល់អត្តសញ្ញាណរថយន្ត ចូលចាក់សាំងអត់ឲ្យលុយគេហើយ ជិះទៅបាត់ស្រមោល ចំនែករថយន្តបង់រំលស់ទៀត (មានវីដេអូ)
សីហា
-

កាលពីព្រឹកមិញនេះ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ មានហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយបានកើតឡើង នៅស្ថានីយ៍ប្រេង Total វេងស្រេង ជាប់ផ្សារកាណាស៊ីតធី ដែលមានរថយន្តមួយគ្រឿងចូលចាក់សាំងចំនួន៥០ដុល្លារ តែបែរជាជិះចេញបាត់យ៉ាងលឿន ទាំងមិនទាន់បានឲ្យលុយគេផង។

ក្នុងនោះផងដែរម្ចាស់ហ្វេសប៊ុកមួយឈ្មោះ “ឃ្លាំងលក់រថយន្ត 333” ក៏បានសរសេរសារមួយបញ្ជាក់បន្ថែមទៀតផងដែរថា៖ “ឡានចាក់សាំងមិនឲលុយ នៅស្ថានីយ៍វេងស្រេង!! ព្រឹកនេះ១៣/៥/២០១៨ វេលា ៧:៤០នាទី។ សូមជូនជាដំណឹង និង ជួយយើងខ្ញុំក្នុងការតាមចាប់ជនកំហូចនេះផង! សូមអរគុណ! ស្លាកលេខ ភ្នំពេញ-2AR 6513 សូមជួយlike and share ផង …016431666″៕ "#ជួយឈឺឆ្អាល បន្តិចចុះ *ដើម្បីកុំអោយជននេះបានចិត្ត *កុំអោយមានសកម្មភាពបែបនេះតទៅទៀត *អ្នកដែលត្រូវអាណិតគឺបុគ្គលិកជាអ្នកលក់ ដែលត្រូវរងគ្រោះ ដោយថៅកែ កាត់ប្រាក់ខែ។ *វាអាចមើលស្រាលដល់សមត្ថកិច្ចទៀតក៏ថាបាន... #ឡាននេះទិញបង់រំលស់"៕