ជួយស៊ែរឲ្យបានច្រើន...លោក វិល្លាម គាំទ្រចំពោះរូបភាពនេះពេញទំហឹង !
ណារ៉ា
-

អ្នកវិភាគសង្គមដ៏មានប្រជាប្រិយលោក វិល្លាម ជាបុគ្គលមួយរូបដែលកំពុងទទួលបានការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងច្រើនសន្ធឹកពីសំណាក់មហាជនក្នុងបណ្ដាញសង្គម ។ ជារឿយៗលោកតែងបង្ហោះនូវសារលើកទឹកចិត្តក៏ដូចជាដាស់តឿនក្នុងន័យរួបរួមខ្មែរអោយចេះស្រលាញ់គ្នា។

ដោយឡែកកាលពីម្សិលមិញនេះដែរលោកក៏បានបង្ហោះសារអោយប្រជាជនខ្មែរចេះស្រលាញ់ថែរក្សាវប្បធម៌ប្រណៃជាតិដ៏ផូរផង់របស់ខ្លួនផងដែរ ។ លោករៀបរាប់ថា៖ «យេីងនឹងវិនាស បេីយេីងបោះចោលវប្បធម៌ដ៏ផូផង់ខ្លួនដែលជាអត្តសញ្ញាណជាតិខ្លួនចោល ដោយទៅស្រវាយក វប្បធម៌បរទេស «សំរាម» យកមកញាត់ក្នុងប្រទេសយេីង តែយេីងនឹងខ្លាំងបេីសិនជាយេីងផ្សព្វផ្សាយ វប្បធម៌យេីង អោយគេធ្វេីតាមយេីងម្ដង ។
គេខួរក្បាល ១គីឡូ ២ខាំ យេីងខួរក្បាល ១គីឡូ ២ខាំបេីគេធ្វេីបានយេីងប្រាកដជាធ្វេីបាន សំខាន់មានឆន្ទៈឬអត់ ? អោយតែខ្មែរចេះលេីកទឹកចិត្តខ្មែរ ហេីយខ្មែរមានឆន្ទៈ អ្វីក៏ខ្មែរអាចធ្វេីបាន ខ្មែរនឹងខ្លាំងប្រសិនជាខ្មែរក្រោក សូមគាំទ្ររូបភាពបែបនេះយ៉ាងពេញទំហឹង» ៕