ប្រទេសថៃៈ ពិតជាអស្ចារ្យណាស់ អ្នកស្រីវ៉ារ៉េតេរ៉ា ស៊ូវ៉ានសន ប្រធានការិយាល័យនៃក្រសួងទេសចរណ៍ថៃជាមួយ RFI បានបញ្ជាក់ទៅដល់ក្រុមហ៊ុនណាដែលមកថតកុននៅប្រទេសខ្លួន ក្រសួងទេសចរណ៍ បានសម្រេចបង្កើតគោលនយោបាយមួយគឺលើកទឹកចិត្តផ្នែកហេរញ្ញវត្ថុទៅដល់ម្ចាស់កុន ពោលគឺបើក្រុមហ៊ុនកុនចំណាយចាប់ពី ១លានដុល្លារថ្លៃថត ខាងភាគីថៃនឹងបង្វិលសាច់ប្រាក់ ១៥ ភាគរយដែលស្មើនឹង ១៥ម៉ឺនដុល្លារ ទៅឲ្យម្ចាស់កុនវិញ ពីរព្រោះក្នុងគោលបំណងលើកទឹកចិត្តដល់ពួក ដែលបានជ្រើសរើសថៃជាទីតាំងថតកុនកម្រិតអន្តរជាតិ ហើយការធ្វើបែបនេះគឺដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ថៃឲ្យពិភពលោកស្គាល់កាន់តែច្បាស់និងឲ្យពលរដ្ឋមានការងារធ្វើកាន់តែច្រើន។ បើតាមពាក្យសម្ដីនិងបទសម្ភាសន៍រវាងអ្នកស្រីវ៉ារ៉េតេរ៉ា ស៊ូវ៉ានសន បាននិយាយថា ថៃមានវត្តមាននៅមហោស្រពកាន ដើម្បីផ្សព្វផ្សាយពីរទីតាំងថតកុននៅប្រទេសថៃ យើងចង់អញ្ជើញក្រុមហ៊ុនថតកុននៅក្នុងពិភពលោកឲ្យមកថតកុននៅប្រទេសថៃ ។ យើងមានក្រុមហ៊ុនបរទេសប្រមាណ ៨០០ ហើយដែលបានជ្រើសយកប្រទេសថៃដើម្បីថតកុន មកទល់ឥឡូវនេះ ខ្ញុំគិតថា នេះដោយសារថៃជាប្រទេសមានតំបន់ស្អាតៗជាច្រើន ដោយភាគខាងជើងយើងមានភ្នំនិងព្រៃឈើស្រស់ស្អាត ហើយភាគខាងត្បូងមានសមុទ្រទឹកខៀវស្រងាត់»។ ដូច្នេះទើបថ្មីៗនេះ ដើម្បីឲ្យផលិតកម្មកុនកាន់តែច្រើនមកថតនៅថៃ ក្រសួងទេសចរណ៍ បានសម្រេចបង្កើតគោលនយោបាយមួយគឺលើកទឹកចិត្តផ្នែកហេរញ្ញវត្ថុទៅដល់ម្ចាស់កុន ពោលគឺបើក្រុមហ៊ុនកុនចំណាយចាប់ពី ១លានដុល្លារថ្លៃថត ខាងភាគីថៃនឹងបង្វិលសាច់ប្រាក់ ១៥ ភាគរយដែលស្មើនឹង ១៥ម៉ឺនដុល្លារ ទៅឲ្យម្ចាស់កុនវិញ ។
ប្រភពៈ RFI ខេមរភាសា / RFI Khmer