ពិតជាសាហាវណាស់ ស្ដែងៗតែម្ដង ! រថយន្តហុីយ៉ាន់ដាយចុះពីលើស្ពានគីហ្សូណាដាច់ហ្វ្រាំង បុករះរថយន្តនិងម៉ូតូគ្មានប្រណី
ខេត្តកំពង់ចាម ៖ នៅថ្ងៃអង្គារ៍ ១កើត ខែជេស្ឋ ឆ្នាំ ច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ១៨និង៣០នាទី នៅចំណុចរង្វង់មូលគល់ស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងដោយរថយន្តធំមួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ: ព្រះសីហនុ 3A.3812បើកបរដោយឈ្មោះ លី គឹមលន់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិថ្មីសែនជ័យ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានបើកចុះពីលើស្ពានគីហ្សូណាក្នុងទិសដៅពីកើតទៅលិច រួចក៏ដាច់ហ្វ្រាំងក្រោយ ជ្រុលទៅបុក រថយន្តមួយគ្រឿងនិងម៉ូតូ២គ្រឿង រួចទៅបុករង្វង់មូល ទៅមុខលែងរួច ។









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។