រូបភាពជាច្រើនសន្លឹករបស់អ្នកគ្រូវ័យក្មេងម្នាក់ បានទទួលការសរសើរខ្លាំងពីសំណាក់អ្នកលេងហ្វេសប៊ុកគ្រប់គ្នា ដោយអ្នកគ្រូបានធ្វើជាគម្រូដល់ល្អមួយ បានចេះទៅជួយបង្រៀនដល់ក្មេងៗ នៅភូមិដាច់ស្រយាល ដែលនៅឆ្ងាយពីសាលារៀនត្រឹមត្រូវ នឹងបានបង្កើតកន្លែងមួយនៅតំបន់នោះ ដើម្បីអោយក្មេងៗនៅទីនោះ បានរៀនបានសូត្រនឹងគេ ពិតជាទឹកចិត្តមិនអាចកាត់ថ្លៃបានមែន ។ ហើយសម្រាប់អ្នកគ្រូវ័យក្មេងម្នាក់នេះបាន ចំណាយពេលវេលា ទាំងថវិការ បានទៅជួយបង្រៀន ដល់ក្មេងៗក្រីក្រ នៅភូមិដាច់ស្រយាល អោយបានចេះអក្សរ ចេះដឹងនឹងគេ ដោយមិនគិតពីភាពនឿយហត់ នឹងបានជួយរកមូលនិធិសម្រាប់ឧបត្ថមអោយពួកក្មេងៗផងដែរ។ នេះហើយគឺជាទឹកចិត្តគ្រូបង្រៀន ដែលមិនអាចកាត់ថ្លៃបាន ហើយក៏សំណូមពរដល់គ្រូបង្រៀនផ្សេងទៀត អោយជួយធ្វើបែបនេះផងដែរ ដើម្បីជួយក្មេងៗដែលនៅឆ្ងាយ អោយគ្នាមានសៀវភៅ មានកន្លែងរៀនសូត្រ បានគ្រប់ៗគ្នាផងដែរ។ ទាំងនេះគឺជាទង្វើមួយដែលធ្វើអោយសង្គមខ្មែរមានការរីកចំរើន និងជួយដល់វិស័យសិក្សារបស់ក្មេងៗមួយចំនួនតូចដែលគ្មានសាលារៀន ។
ប្រភពៈ ណុត