សូមបងប្អូនប្រុងប្រយ័ត្ន... ស្ត្រីម្នាក់ លង់ខ្លួនជាមួយកម្ចីប្រាក់ចិន មួយចំនួនឡើងអស់ពីខ្លួន រហូតមានបំណង ... (មានវីដេអូ)
ភ្នំពេញ៖ ស្ត្រីម្នាក់លង់ខ្លួននឹងប្រាក់កម្ចីចិនរហូតធ្វើឡើងការប្រាក់ និងប្រាក់ដើម ដល់ជាង ៩ម៉ឺនដុល្លារ ដែលដំបូងឡើងនាងខ្ចីត្រឹមតែ ២ពាន់ដុល្លារប៉ុណ្ណោះ ដល់ពេលនាងអស់លទ្ធភាពបង់មីក្រូហិរញ្ញវត្ថុ ដែលគ្មានចុះបញ្ជីត្រឹមត្រូវជាមួយធនាគារជាតិនៃកម្ពុជានោះ ខាងកម្ចីចិនគម្រាបសម្លាប់នាងទៀត ប្រសិនបើមិនសងប្រាក់ឲ្យទាន់ពេលវេលានោះទេ។ ស្ត្រីរងគ្រោះបានរៀបរាប់ថា «ដំបូងគេទាក់ទងបានមកខ្ញុំ ហើយយើងក៏ព្រមណាត់ជួយគ្នានៅហាងកាហ្វេមួយដែលស្ងាត់ និងបាននិយាយគ្នាថា ខ្ញុំត្រូវការខ្ចី ២ពាន់ ប៉ុន្តែពេលធ្វើឯកសាររួចឃើញការប្រាក់ ៣ពាន់ ខ្ញុំក៏មានការភ្ញាក់ផ្អើល និងមានអារម្មណ៍រារែក ហើយក៏មានជនជាតិចិនម្នាក់ជក់បារី ចូលមកនិយាយខ្ញុំក៏យល់ព្រម»។







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។