ព្រឺរោមណាស់!! អ្នកភូមិចេះតែឆ្ងល់ ឃើញឡានចតចោលនៅមាត់ផ្លូវខ្លងឈុនប្រាក់ថាន ៣_4ថ្ងៃហើយ ធុំក្លិនឆ្អេះឆ្អាបដល់ពេលដើរទៅមើល ស្រាប់តែ….
ប៉ូលីសបានទទួលបណ្ដឹងពីអ្នកស្រុកថា ប្រទះឃើញឡានតូចពណ៌ខ្មៅស្លាកលេខ กล- 45 ขอนแก่น ចតចោលនៅមាត់ផ្លូវខ្លងឈុនប្រាក់ថាន ឃុំ ខូកស៊ី ស្រុក មឿង ខេត្ត ខនកែន ទើបប៉ូលីសចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ។
ពេលទៅដល់ឃើញឡានមួយគ្រឿងខាងលើចតនៅស្ងៀម ដោយចាក់សោរទ្វារឡានមិនអាចបើកបាន ម៉ាស៊ីនពន្លត់ ដោយមានក្លិនស្អុយឆ្អាបឆ្អេះពេញបរិវេណនោះ ហើយពេលចូលទៅមើលក្នុងឡានឃើញសពនៅកន្លែងអង្គុយតៃកុងឡាន ទើបប៉ូលីសធ្វើការពិនិត្យស្លាកលេខឃើញថាជាឡានរបស់លោក វនវុធ ផាត់វិចិត្រភក្ដី អាយុ ៣១ឆ្នាំ ជាអធិការប៉ូលីរងប៉ុស្តិ មឿងខនកែន ។ ទើបប៉ូលីសបានទាក់ទងទៅឪពុករបស់អ្នកស្លាប់ ពេលឪពុករបស់អ្នកស្លាប់មកដល់កន្លែងកើតហេតុទើបមានកូនសោរចាក់ទ្វារឡានឃើញយកសាកសពចេញដើម្បីធ្វើកោសល្យវិច័យ ប្រទះឃើញស្នាមកាំភ្លើងនៅចំនួន ១គ្រាប់ និងឃើញកាំភ្លើងធ្លាក់នៅខាងក្រោម ។ ក្រៅពីនេះនៅប្រទះឃើញឈុតឯកសណ្ឋានប៉ូលីស វិទ្យុទាក់ទង ទូរស័ព្ទដៃ កាបូបលុយ ដោយពេលបើកមើលខាងក្នុងមានលុយមួយចំនួន អត្តសញ្ញាណប័ណ្ឌ ទើបប្រមូលទុកជាភ័ស្តុតាងដើម្បីរកមូលហេតុស្លាប់ ។ តាមរយៈការសាកសួរអ្នកដែលឃើញហេតុការណ៍ប្រាប់ថា ឃើញឡានអ្នកស្លាប់តាំងពី ៣ ៤ ថ្ងៃកន្លងមកក៏មិនបានចាប់អារម្មណ៍អ្វីឡើយ ក្រោយមកថ្ងៃនេះបានចេញមកច្រូតស្រូវនៅស្រែក៏ឃើញឡានខាងលើចតនៅស្ងៀមនៅកន្លែងដដែល ទើបចូលមកមើលឃើញមានក្លិនស្អុយ ទើបប៉ាន់ស្មានថាមានសាកសពនៅខាងក្នុង ទើបប្ដឹងប៉ូលីសចេញមកត្រួតពិនិត្យ ។ ប្រទះឃើញឡានមួយគ្រឿងខាងលើចតនៅស្ងៀម នៅឃើញក្រុមយុវជនប្រហែល 4 – 5នាក់ជិះឡានមួយបាំងកន្លះមកចតនៅជិតៗឡានអ្នកស្លាប់ដល់ទៅ ២ដង តែក្រុមយុវជនមួយក្រុមនោះបានធ្វើដំណើរមកមើលឡានអ្នកស្លាប់ ពេលមកចតឡានហើយមួយស្របក់ក៏បើកឡានថយក្រោយទៅកន្លែងដើម “ ប៉ូលីសបាននិយាយថា បានតាំងចំនុចនៃការស្លាប់ ២ចំនុចគឺសម្លាប់ខ្លួនស្លាប់ ដោយសារតែអ្នកស្លាប់ជាមនុស្សល្អ មិនដែលមានបញ្ហាជាមួយអ្នកណាឡើយ ហើយរឿងឃាតកម្មដោយសារតែសំបកគ្រាប់កាំភ្លើងដែលឃើញនៅក្នុងកន្លែងកើតហេតុ ឪពុកអ្នកស្លាប់នៅមិនជឿថាជាកាំភ្លើងរបស់កូនប្រុសឡើយ ៕ ប្រភពៈ Biz Kh
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។