ចេះតែមានម៉ង...ពូបង្កើតចាប់រំលោភក្មួយស្រី រហូតបានសម្រេច ត្រូវបានឪពុកក្មេងស្រីប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន...
ព្រៃវែង៖ ពូបង្កើតម្នាក់ចាប់រំលោភក្មួយស្រី រហូតបានសម្រេច ត្រូវបានឪពុក្មេងស្រី ដាក់ពាក្យបណ្តឹងសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ នៅភូមិ ពានាផ្សារ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ជនសង្ស័យមានឈ្មោះ វ៉េង វិណៃ ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិឃុំជាមួយគ្នា ត្រូវជាប្អូនថ្លៃ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ បានធ្វើសកម្មភាពគំរាមចាប់រំលោភលើកូនស្រីគាត់ អាយុ១៦ឆ្មាំ រហូតបានសម្រេចដង នៅលើផ្ទះក្នុងបន្ទប់ផ្ទះជនរងគ្រោះ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភលើក្មួយស្រី ប្រាកដមែន ដោយបានគំរាហាមមិនឲ្យប្រាប់ដទៃ។ មូលហេតុ ដែលឈានដល់ការចាប់រំលោភ ព្រោះខ្លួនឃើញនារីរងគ្រោះស្អាតពេក ទ្រាំលែងបានក៏លួចចួលក្នុងបន្ទប់ ហើយរំលោភបានសម្រេចតែម្តង ៕ ដោយ៖ និស្ស័យ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។