សំណំុរឿងវាយទាត់ធាក់មន្ត្រីជាប់កិច្ចសន្យាសាលារាជធានីភ្នំពេញ តុលាការសម្រេចប្រកាសសាលក្រម នៅថ្ងៃទី០៥ ខែមិថុនា ២០១៨
ជនសង្ស័យក្នុងសំណំុរឿងជាមន្ត្រីនគរបាលសក្តិ៤ ឈ្មេាះ សៅ បញ្ញា ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ហិង្សារដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៧ ,២១៨ និង៦១៤ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តិទៅនៅចំណុចផ្លូវ៥៩៨ កែង៣១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែែនសុខ។
គួរបញ្ជាក់ថាលោកស័ក្តិ៤រូបនោះ ត្រូវគេបានស្គាល់ថា ឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះលេខ៤៦ងអា ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន បម្រើការងារនៅការិយាល័យរដ្ឋបាលសរុបនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ចំណែកជនរងគ្រោះក្នុងអំពើហិង្សានោះឈ្មោះ អឿន ចំណាន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្ត កណ្តាល ជាមន្ត្រីជាប់កិច្ចសន្យានៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។ ដើមចមដែលបណ្តាលឲ្យមានការចាប់ និងបញ្ជូនខ្លួនស័ក្តិ៤ជើងកន្ត្រៃហោះបញ្ជូនទៅកាន់សាលាដំបូងរាជធានីនេះ ត្រូវបានមន្ត្រីនគរបាលព្រហ្មទណ្ឌបង្ហើបឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៨ មករា លោកស័ក្តិ៤ សៅ បញ្ញា ក្នុងសម្លៀកបំពាក់ស៊ីវិលបានជិះរថយន្តមួយគ្រឿង ធ្វើដំណើរមកពីផ្ទះឪពុក ដែលស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ លុះបើកទៅដល់ចំណុចភ្លើងស្តុបផ្លូវលេខ៥៩៨ កែងនឹងផ្លូវលេខ៣១៥ (ភ្លើងស្តុបត្រឡោកបែក) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបាននគរបាលចរាចរណ៍ឃាត់ ដោយលោកស័ក្តិ៤រូបនោះ បើកបររថយន្តមិនគោរពច្បាប់ អត់ពាក់ខ្សែក្រវាត់ការពារសុវត្ថិភាព ។ នៅពេលនគរបាលចរាចរណ៍ ដែលក្នុងចំណោមនោះក៏មានមន្ត្រីជាប់កិច្ចសន្យាម្នាក់បានឃាត់រថយន្តនោះ ដើម្បីធ្វើការផាក ពិន័យតាមផ្លូវច្បាប់ចរាចរណ៍។ ពេលឃាត់នោះលោកស័ក្តិ៤មិនព្រមចេញពីរថយន្តទេ និងបានប្រើពាក្យសម្តីមិនសមរម្យលើសមត្ថកិច្ចចរាចរណ៍ទៀតផង ហើយថែមទាំងបិទកញ្ចក់រថយន្តវិញ និងបម្រុងបើកចេញ។ តាមមន្ត្រីនគរបាលព្រហ្មទណ្ឌបានឲ្យដឹងទៀតថា ខណៈពេលរថយន្តលោកស័ក្តិ៤ បម្រុងវិលកង់ មន្ត្រីប៉ូលិសចរាចរណ៍ជាប់កិច្ចសន្យាបានបន្លឺពាក្យថា មនុស្សឈ្លើយអុីចឹងបានតែត្រូវក្បាលមួយអាយឌី ។ ពាក្យសម្តីនេះបានធ្វើឲ្យលោកសក្តិ៤នោះឆេះដុំ និងងាកមកតបវិញថា មិនអីទេហែ្អង…រួចក៏បើករថយន្តយ៉ាងលឿនបោះពួយចេញពីគោលដៅនោះបាត់ទៅ ។ លុះថ្ងៃទី៩ មករា លោកសក្តិ៤ សៅ បញ្ញា ក្នុងឯកសណ្ឋានប៉ូលិលទំនងទើបចេញពីធ្វើការបានជិះរថយន្តម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២.AT ៩០៩៩ ជិះទៅអែបលើចិញ្ចើមផ្លូវគោលដៅភ្លើងស្តុបត្រឡោកបែកនោះ រួចហើយបានចុះពីរថយន្តដើរសំដៅទៅរកប៉ូលិសចរាចរណ៍ ដែលកំពុងឈរជើងសម្រួលចរាចរណ៍ ចាប់ក្របួចកអាវពីក្រោយ រុញចូលក្នុងយានដ្ឋានមួយដែលនៅក្បែរនោះ រួចធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ អឿន ចំណាន មួយដៃបណ្តាលឲ្យជ្រុះវិទ្យុទាក់ទង(អាយឌី) ៕ ប្រភព៖ Morm Ly Heng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។