យូប៊ីន បង្ហាញក្តីស្រលាញ់ ចំពោះអ្នកម្តាយ ធ្វើឲ្យអ្នកគាំទ្រលាន់មាត់ថា...
-

ភ្នំពេញ៖ តារាសម្តែង កញ្ញា ស៊ិន យូប៊ីន ដែលល្បីមានរូបសម្ផស្សស្រស់ផូរផង ក្នុងឱកាសទិវាបុណ្យម្ដាយកន្លងទៅនេះ តារាសម្តែងស្រស់ស្អាតរូបនេះ បានរៀបចំជូនជាអំណោយជូនទៅដល់អ្នកម្ដាយជាទីស្រលាញ់របស់ខ្លួនយ៉ាងស្រស់ស្អាត និងមានអត្ថន័យ។

បើយើងតាមការបង្ហោះរូបភាពរបស់កញ្ញា បានលើកឡើងថា "អ្វីៗគ្រប់យ៉ាងគឺប្រែប្រួលទៅតាមពេលវេលាតែរឿងមួយដែលមិនប្រួលប្រែលគឺចិត្តស្រលាញ់របស់ម៉ាក់ចំពោះកូន,ម៉ាក់គឺជាព្រះដែលតែងតែថែរក្សាការពារកូន, ម៉ាក់គឺជាគ្រូចាំបង្ហាត់បង្រៀនកូន,ម៉ាក់គឺជាទីព្រឹក្សាពេលកូនជួបបញ្ហារ,ម៉ាក់គឺជាពេទ្យពេលកូនឈឺ,ម៉ាក់គឺជានិមិត្តរូបក្នុងចិត្្តកូន។ រីករាយថ្ងៃបុណ្យមាតាណាម៉ាក់សូមអោយម៉ាក់មានសុខភាពល្អនឹងមានតែស្នាមញញឹមរាល់ថ្ងៃណាចា,កូនស្រលាញ់ម៉ាក់។ "
ប្រភព៖ Shin Yubin