(ព័ត៍មានចាស់) ប្រាសាទឈើ របស់ពុទ្ធសាសនា ខ្ពស់ជាងគេនៅអាស៊ី ត្រូវភ្លើងឆេះសល់តែផេះ.....(មានវីដេអូ)
-

ប្រទេសចិនៈ​ រចនាសម្ព័ន្ធដែលត្រូវបានគេស្គាល់ថា មានកំពស់ខ្ពស់បំផុតនៅអាស៊ីនោះ ត្រូវបានបំផ្លាញទាំងស្រុងដោយអគ្គិភ័យ។ បើតាមការចុះផ្សាយ របស់សារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែ១២ ឆ្នាំ២០១៧ ។

កាលពីថ្ងៃទី១០ ខែ១២ ឆ្នាំ២០១៧ អគ្គីភ័យបានឆាបឆេះឡើងនៅប្រាសាទ Lingguan Mansion នៅក្រុង Mianzhu ខេត្តស៊ីឈួន ប្រទេសចិន។ រដ្ឋាភិបាលក្នុងតំបន់បានរាយការណ៍ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើវិបសាយ Weibo ថា ភ្លើងឆេះនោះ ត្រូវបានពន្លត់ដោយប្រើរយៈពេលប្រហែល៤ ម៉ោង ដោយបានបណ្តាលឲ្យប្រាសាទឈើកម្ពស់ ១៦ជាន់ និងសាលអធិដ្ឋាន នៅព្រះវិហារបរិសុទ្ធនោះ ត្រូវបានដុតបំផ្លាញរាបដល់ដី។
អាជ្ញាធរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គ្មានជនរងគ្រោះទេ។ មូលហេតុនៃអគ្គិភ័យនៅតែមិនទាន់ដឹងនៅឡើយ ហើយការស៊ើបអង្កេតកំពុងប្រព្រឹត្តទៅ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក ប្រាសាទ Lingguan Mansion ត្រូវបានសាងសង់ឡើង កំឡុងរាជវង្សមិង (១៣៦៨-១៦៤៤) និងប្រាសាទនេះ បានរងការបំផ្លាញ នៅក្នុងការរញ្ជួយដីទំហំ៨ រ៉ិចទ័រ ដែលបានវាយប្រហារ ទីក្រុងស៊ីឈួនក្នុងឆ្នាំ២០០៨ ។ ប្រាសាទដែលគេចាត់ទុកថា ជាប៉មឈើខ្ពស់ជាងគេនៅអាស៊ី គឺនៅតែបន្តការសាងសង់នៅឡើយ នៅពេលដែលអគ្គីភ័យបានផ្ទុះឡើងកាលពីថ្ងៃទី១០ ខែ១២ ឆ្នាំ២០១៧ ៕
ប្រភពៈ China Plus News