មកស្តាប់ការរៀបរាប់របស់ស្រ្តី ដែលត្រូវសំរាលកូន ហើយត្រូវមន្ទីរពេទ្យបង្ខំយកប្រាក់នោះ តាមពិតទៅ ....(មានវីដេអូ)
ខេត្តកំពង់ឆ្នាំ ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ មានស្រ្តីម្នាក់ បានឈឺពោះឆ្លងទន្លេរ ហើយត្រូវបានប្តីរបស់គាត់ ដឹកទៅកាន់មណ្ឌលសុខភាពស្រុកបរិបូណ៌ ប៉ុន្តែត្រូវក្រុមគ្រូពេទ្យប្រាប់ថា កូនក្នុងផ្ទៃកើតមកដោយលំបាកត្រូវតែបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងវិញ ដោយក្រុមគ្រូពេទ្យបង្ខំទារប្រាក់ចំនួន១០ម៉ឺនរៀលទើបឱ្យរថយន្តរបស់មន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ដឹកទៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។
បុរសជាប្តីស្រ្តីឆ្លងទន្លេរមានឈ្មោះ ម៉ក់ រាក់ អាយុ២៦ឆ្នាំ បានប្រាប់ថា គាត់បានដឹកប្រពន្ធទៅសម្រាលកូននៅមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ ។ ប៉ុន្តែពេលមកដល់គ្រូពេទ្យប្រាប់ថា កូនក្នុងផ្ទៃកើតមកខុសប្រក្រតី ត្រូវទៅកើតនៅមន្ទីរពេទ្យបង្អែកខេត្ត តែត្រូវបង់សេវា១០ម៉ឺនរៀលទើបឱ្យរថយន្តដឹកទៅ បើគ្មានទេដឹកតាមម៉ូតូ ឬតុតុទៅ ។ ស្រ្តីរងគ្រោះ ហឹម គិមឈី អាយុ២២ឆ្នាំ ដែលជាប្រពន្ធបុរសខាងលើបានប្រាប់ថា បើគ្មានប្រាក់ប៉ុណ្ណឹងទេរកម៉ូតូ ឬម៉ូតូកង់បី(តុតុ) ជិះទៅ ដោយអ្នកទាំងពីរស់នៅ ភូមិកោះមនោ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។ បុរសជាប្តីបានប្រាប់ទៀតថា ក្រោយពីគ្មានជំរើស ណាមួយប្រពន្ធក៏ឈឺពោះកាន់តែខ្លាំងផងនោះ ខ្លួនក៏ជួលម៉ូតូកង់បី(តុតុ)ក្នុងតម្លៃ៤ម៉ឺនរៀល ដឹកទៅមន្ទីរពេទ្យ ប៉ុន្តែពេលដឹកមកដល់ចំណុចស្ពានអង្កាមដែលមានចម្ងាយជាង១០គីឡូម៉ែត្រពីមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ ស្រាប់តែឃើញរថយន្តរបស់មន្ទីរពេទ្យស្រុកបរិបូណ៌មកតាមក្រោយរួចក៏បានដឹកប្រពន្ធខ្ញុំ ទៅមន្ទីរពេទ្យខេត្តដើម្បីសម្រាលកូន ។ បើតាមការៀបរាប់របស់ស្ត្រីខាងលើបានប្រាប់ថា "មន្ទីរពេទ្យបានប្រាប់គាត់ថា ខាងមន្ទីរពេទ្យមិនមានសំភារៈគ្រប់គ្រាន់ ណាមួយពេលគ្រូពេទ្យពិនិត្យទៅថា ស្បូនស្រ្តីនោះមានបញ្ហា ហើយគ្រូពេទ្យក៏បានប្រាប់ទៀតថា ហើយជិះឡានពេទ្យសេវាកម្មគឺចំណាយអស់១០ម៉ឺនរៀល ក្រោយពីចេញពីពេទ្យវិញទាំងពីនាក់ប្តីប្រពន្ធក៏មិនបានសួរនាំពេទ្យឲ្យបានច្បាស់លាស់ដែរ ដោយគាត់ប្រាប់ថា ពេលវាកាន់តែយប់ហើយ នាមួយគាត់ក៏ឈឺពោះទៀត ក៏សម្រេចចិត្តជិះកង់បីមកតែម្តងទៅ ពេលមកដល់ពាក់កណ្តាលផ្លូវស្រាប់តែឡានពេទ្យមកដឹកពួកគាត់នៅពាក់កណ្តាលផ្លូវ "នេះបើតាមការរៀបរាប់របស់ស្រី្តសំរាលកូនខាងលើ៕ មានវីដេអូ៖ ដោយ៖ សុបន្តិ ប្រភព៖ វិទ្យុ រិទ្ធិសែន ខេត្តកំពង់ឆ្នាំង
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។