លោកឧកញ៉ា ហូរ ចំរើន ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការហើយ នៅរសៀលថ្ងៃនេះ...
ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឧកញ៉ា ហូរ ចំរើន ត្រូវបានបញ្ជូនដល់សាលាដំបូង រាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នេះ ក្រោយចាប់ខ្លួនពាក់ព័ន្ធការបាញ់បោះសេរីប្រហែល៦-៧គ្រាប់ កាលពីចុងខែមេសា។
យ៉ាងណាមហាជនក៏មានការសោកស្តាយបំផុតដែរ ខណៈលោកមានងារជាមន្ត្រីធំក្នុងស្ថាប័នរដ្ឋផង និងជាអ្នកជំនួញដ៏ល្បីផង បែរជាត្រូវជាប់ទោសទណ្ឌ ដោយសារកំហឹងខ្លួនឯងមួយប្រាវ នៅក្នុងផ្ទះវិឡារបស់លោកមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រភព៖ dara-news
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។