បុរសម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពីបទប្រើអំពើហឹង្សា លើនារីបម្រើការខារ៉ាអូខេ បណ្តាលឲ្យ...
-

កំពង់ចាម ​៖ ​កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន​ បន្ទាប់ពីប្រើអំពើហឹង្សាទៅលើនារីបម្រើការនៅក្នុងហាងមួយកន្លែង យីហោ (​សុពណ៌​គង្គា​)​​​​​​​​​​ស្ថិត​​​​​​​​​​​​ក្នុង​ភូមិ​ទី​3​ សង្កាត់​វាលវ​​​​​​​​​ង់ ក្រុង​កំពង់ចាម​​​​​​​​​​​​​​​​​​ ខេត្តកំពង់ចាម។

ជនសង្ស័យមានឈ្មោះ ស៊ិន ​​​​​​​​​​​ឡា​លីន ភេទ​ប្រុ​​​​​​​​​​​ស​អាយុ​​​​​​​​​​​​​​28​ឆ្នាំ នៅ​ភូមិ​​​​​​​​​​​លេខ​4 ឃុំ​អំពិល​តា​ពក ស្រុក អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ពីបទប្រើអំពើហឹង្សាដោយចេតនាទៅលើនារីបម្រើការខារ៉ា​​​​​​​​​​​​​​​​​​​​អូខេ ដែលមានឈ្មោះថា ​ម​​​​​​​​​​​.ច ភេទ​ស្រី​​​​​​​​​​​​​​​​​អាយុ​​​​​​​​​​​​​​​​​​23​ឆ្នាំ ស្នាក់នៅ​ភូមិ​ទី​3 សង្កាត់​វាលវង់ ក្រុ​​​​​​​​​​ង​កំពង់ចាម បណ្តាលឲ្យរងរបួសពីខាងក្រោយ។ ប្រភព​ព័ត៌មាន​នៅ​​​​​​​​​​​កន្លែងកើតហេតុ​បា​​​​​​​នអោយដឹងថា ​មុនពេល​​​​​​​​មាន​អំពើ​ហិ​​​​​​​​​ង្សា​នេះ​កើត​ទ្បើ​​​​​​​​​​ង​គេ​ឃើ​​​​​​​​​​​​​​​​​​​ញ​ជនបង្ក​ខាងលើ ចូលមក​​​​​​​​​​​ច្រៀង​ខារ៉ាអូ​​​​​​​​​​​ខេ បន្តិច​​​​​​​​​​​​​​​​​​​​​ក្រោយម​​​​​​​​​​​​ក​ក៏​មា​​​​​​​​​​​​​​​​​​​​​​ន​ការ​ឈ្លោះប្រកែ​​​​​​​​​​​​ក​គ្នា​ជាមួ​​​​​​​​​យ​ជនរង​​​​​​​​​​គ្រោះ​ជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រី​បម្រើ​ការងារ​​​​​​​​​​​​នៅ​ទីនោះ​​​​​​​​​​​​​​ ហើយ​​​​​​​​​​​ក៏​យក​កែវស្រា​វាយ​​​​​​​​​​​​ទៅលើ​ស្រី្ត​រង​​​​​​​​​​​​គ្រោះ​ពី​​​​​​​​​​ក្រោយ​ បណ្តា​​​​​​​​​លអោ​​​​​​​​​​​​​​​​​​​​​​​យ​របួស។ ក្រោយ​កើតហេ​​​​​​​​​តុ​ ជនសង្ស័យ​ ត្រូ​​​​​​​​​​វ​បាន​នាំខ្លួន​​​​​​​​​​​​​មកកាន់​អ​​​​​​​​​​​ធិការដ្ឋាន​នគរ​​​​​​​​​​​បាល​ក្រុង​កំ​​​​​​​​​​ពង់ចា​​​​ម​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី៕ ដោយ៖ ស្មី