ក្រហើយផ្ទះត្រូវឆេះខ្ទេចទៀត! អគ្គីភ័យលេបត្របាក់ផ្ទះ០១ខ្នង នៅស្រុកកំពង់លែង ទាំងស្រុង ព្រោះតែម្ដាយ...
-

កំពង់ឆ្នាំង: អគ្គីភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងស្រុង ដោយសល់តែគ្រោង និង ដំបូលស័ង្កសី ក្នុងើវេលាម៉ោង៥និង៥៤នាទីល្ងាចថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ នៅចំណុចភូមិដារ ឃំុដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គីភ័យនេះឆេះផ្ទះ ០១ខ្នង​ទំហំ ៥ម៉ែត្រ គុណ៧ ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំង ស្លឹករបស់ប្រជាពលរដ្ឋ ឈ្មោះ​ វៃ ប្រពន្ធឈ្មោះ រ៉ា ផ្ទះឆេះ នៅសល់គ្រោង និងដំបូលស័ង្កសី ចំណែកសម្ភារះក្នុងផ្ទះខូចខាតទាំស្រុង មូលហេតុបណ្តាលមកពីការ បណ្តោយអោយកូនដាំបាយ បង្កជាអគ្គីភ័យ។
ក្នុងហេតុការណ៍ខាងលើនេះកម្លាំងនគរបាលចំនួន 0៨នាក់បានយករថយន្តពន្លត់អគ្គីភ័យ ចុះជួយបាញ់ទឹកពន្លត់អគ្គីខាងលើអស់ចំនួន ០១រថយន្ត ៕
ដោយៈ ភារ៉ា