មានវិបត្រក្នុងគ្រួសារ នារីម្នាក់ឈរយំលើស្ពានជ្រោយចង្វារចង់លោតទឹកសម្លាប់ខ្លួន
-

ភ្នំពេញ ៖ នារីវ័យប្រហែលជាង២០ឆ្នាំម្នាក់ បានឈរទ្រហោរយំលើស្ពានជ្រោយចង្វារចង់លោតទឹកសម្លាប់ខ្លួនដោយមានវិបត្រក្នុងគ្រួសារ តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលា។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២និង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅលើស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នារីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននោះមិនត្រូវបានស្គាល់អតសញ្ញាណនោះទេ ដោយសារតែនាងមិនព្រមនិយាយអ្វីទាំងអស់។
បើតាមការអោយដឹងពីអ្នករត់រឺម៉កម៉ូតូកង់បីបានអោយដឹងថា ពេលដែលគាត់កំពង់បើករឺម៉កម៉ូតូកង់បីឆ្លងកាត់ស្ពានជ្រោយចង្វារស្រាប់ឃើញនារីម្នាក់កំពង់ឈរទ្រហ៊ោយំនៅលើស្ពានបំនងចង់លោតទឹកសម្លាប់ខ្លួនដោយទំនងជាមានវិបត្រអ្វីមួយ។ពេលនោះរូបលោកក៏ឈប់និងនិយាយសួរនាំនិងលួងលោមដើម្បីកុំអោយនាងលោតទឹកនិងរាយការណ៍ប្រាប់សមត្ថកិច្ចផងដែរ។
ក្រោយពីប្រជាពលរដ្ឋជាច្រើននិងសមត្ថកិច្ចនិយាយលួងលោមអស់រយះពេលយ៉ាងយូរទើបនារីរូបនោះព្រមឡើងជិះរឺម៉កកង់បីទៅផ្ទះតែម្ដងដោយមិនបានប្រាប់ពីមូលហេតុនោះទេ៕
ដោយៈ ភារ៉ា